វិស័យទេសចរណ៍ខេត្ត Thua Thien Hue មានការរីកចម្រើន

(VOVWORLD) - ចំនួនភ្ញៀវទេសចរមកកាន់ទីក្រុងបុរាណ Hue ក្នុងអំឡុងពេលនិងក្រោយបុណ្យចូលឆ្នាំថ្មី គឺមានចំនួនច្រើនជាងឆ្នាំមុន ដោយមានភ្ញៀវទេសចរជាង ៧ ម៉ឺននាក់។ 
វិស័យទេសចរណ៍ខេត្ត Thua Thien Hue មានការរីកចម្រើន - ảnh 1មានភ្ញៀវទេសចរណ៍ប្រមាណ ៤ ម៉ឺននាក់ទៅទស្សនាបេតិកភណ្ឌទីក្រុងបុរាណ Hue ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ២០២២ (រូបថត៖ VOV)

ក្រៅពីការធ្វើដំណើរតាមផ្លូវអាកាស ភ្ញៀវទេសចរជាច្រើនបានធ្វើដំណើរជាក្រុមគ្រួសារដោយរថយន្តឯកជន ហើយភ្នាក់ងារទេសចរណ៍មួយចំនួនក៏រៀបចំដំណើរទេសចរណ៍ដើម្បីនាំភ្ញៀវមកពីតំបន់ផ្សេងទៀតមកទស្សនាទីក្រុង Hue ផងដែរ។ ក្នុងបរិបទនៃការបន្សាំប្រកបដោយសុវត្ថិ ភាព ភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរីករាលដាលនៃជំងឺកូវីដ- ១៩ វិស័យទេសចរណ៍ខេត្ត Thua Thien Hue បានធ្វើសកម្មភាពទំនាក់ទំនងជាថ្មី ដើម្បីលើកតម្កើងរូបភាពទេសចរណ៍នៅទីក្រុងបុរាណ ដោយផ្តោតលើទីផ្សារក្នុងប្រទេស ដូចជាទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Da Nang ខេត្ត Quang Binh និងតំបន់ Tay Nguyen ផងដែរ។ លោក Nguyen Van Phuc អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០២២ ក្រៅពីការកៀងគរនិងគាំទ្រអាជីវកម្មទេសចរណ៍ ដើម្បីកសាងសកម្មភាពជំរុញតម្រូវការជាមួយនឹងផលិតផលទេសចរណ៍ថ្មីៗ ខេត្ត Thua Thien Hue ក៏នឹងរៀបចំពិធីបុណ្យនិងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបង្ហាញពីតម្លៃវប្បធម៌   មនុស្ស និងម្ហូបអាហារ។ នេះក៏ជាទម្រង់មួយ ដើម្បីជួយដល់សកម្មភាពទេសចរណ៍ផ្សព្វផ្សាយដល់ភ្ញៀវទេសចរឲ្យបានច្រើនថែមទៀត”។

ឆ្នាំនេះជាលើកដំបូងហើយ ដែលខេត្ត Thua Thien Hue រៀបចំពិធីបុណ្យរដូវបួន ដោយមានព្រឹត្តិការណ៍វប្បធម៌និងសិល្បៈវិសេសវិសាលជាច្រើន អូសបន្លាយពេញមួយឆ្នាំ ដើម្បីឱ្យភ្ញៀវសកម្មជ្រើសរើសពេលវេលាត្រឹមត្រូវសម្រាប់មកទស្សនាទីក្រុង Hue និងដកពិសោធន៍នៅទឹកដីប្រមូលផ្តុំបេតិកភ័ណ្ឌជាច្រើននិងសម្បូរទៅដោយវប្បធម៌ដ៏វិសេសវិសាលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ