សក្កានុភាពអភិវឌ្ឍន៍នៃសេដ្ឋកិច្ចវៀតណាមនឹងនាំមកឱកាសជាច្រើនសម្រាប់សហគ្រាសជប៉ុន

(VOVWORLD) -នាពេលរសៀលថ្ងៃទី២វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Kiyoshi Ueda ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
សក្កានុភាពអភិវឌ្ឍន៍នៃសេដ្ឋកិច្ចវៀតណាមនឹងនាំមកឱកាសជាច្រើនសម្រាប់សហគ្រាសជប៉ុន - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Kiyoshi Ueda 

ក្នុងជំនួបនេះ លោក Tran Dai Quang បានចាត់ទុកថា វៀតណាមនិងជប៉ុន គប្បីបង្កលក្ខណៈងាយ ស្រួល ដើម្បីសហគមន៍សហគ្រាសនៃភាគីទាំងពីរ អាចតភ្ជាប់ការវិនិយោគ ធ្វើអាជី វកម្មតាមរយៈសកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍និងពលកម្ម។ រីឯខ្លួនវិញ លោក Kiyoshi Ueda បានឲ្យដឹងថា នាពេលខាងមុខ ខេត្ត Saitama នឹង បន្តជួយឧបត្ថម្ភ សហគ្រាសតំបន់មកធ្វើការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមនិង មានបំណង បន្តទទួលបានការគាំទ្ររបស់លោកប្រធានរដ្ឋនិងស្ថាប័នទាក់ទិននានា របស់វៀតណាម ដើម្បីសហគ្រាសរបស់ខេត្តបន្តបើកទូលាយការវិនិយោគនៅវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ