សិក្ខាសាលា “ការអនុវត្តបច្ចេកវិទ្យាស៊ែនស័រក្នុងការត្រួតពិនិត្យគុណភាពខ្យល់”

(VOVWORLD) - គួរកត់សម្គាល់ ក្រុមស្រាវជ្រាវមួយចំនួននៅវៀតណាមបានបង្កើតឧបករណ៍ចាប់សញ្ញាដោយជោគជ័យ ដោយមានភាពរំញោចរាវរកឧស្ម័នពុលក្នុងខ្យល់អាកាសខ្ពស់ជាងបើបៀបនឹងឧបករណ៍ធម្មតា។ 
សិក្ខាសាលា “ការអនុវត្តបច្ចេកវិទ្យាស៊ែនស័រក្នុងការត្រួតពិនិត្យគុណភាពខ្យល់” - ảnh 1អ្នកតំណាងដែលចូលរួមក្នុងសិក្ខាសាលា (រូបថត៖ គណៈចាត់តាំង)

ប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែកញ្ញា សិក្ខាសាលាតាមអ៊ីនធឺrណែត “ការអនុវត្តបច្ចេកវិទ្យាសេនស័រក្នុងការត្រួតពិនិត្យគុណភាពខ្យល់អាកាស” រៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការរស់នៅនិងការរៀនសូត្រដើម្បីបរិស្ថាននិងសហគមន៍ (Live&Learn), ដៃគូរខ្យល់អាកាសអាស៊ីស្អាត - មហាសមុទ្រប៉ាស៊ីហ្វិក (APCAP), បណ្តាញខ្យល់អាកាសស្អាតវៀតណាម (VCAP) និងទស្សនាវដ្តីរស្មី សហការរៀបចំ បានធ្វើបច្ចុប្បន្នភាពនិន្នាការនៃការរួមបញ្ចូលបច្ចេកវិទ្យាចាប់សញ្ញា (ស៊ែនស័រ) ក្នុងការត្រួតពិនិត្យគុណភាពខ្យល់អាកាសនៅក្នុងបណ្តាប្រទេសនិងនៅវៀតណាម។ នៅប្រទេស វៀតណាម បានលេចចេញមកនូវបណ្តាញត្រួតពិនិត្យដោយប្រើឧបករណ៍ចាប់សញ្ញាតម្លៃទាប ផ្តល់ព័ត៌មានអំពីគុណភាពខ្យល់អាកាសនៅកន្លែងដែលមិនមានពីមុនមក។ គួរកត់ សម្គាល់ ក្រុមស្រាវជ្រាវមួយចំនួននៅវៀតណាមបានបង្កើតឧបករណ៍ចាប់សញ្ញាដោយជោគជ័យ ដោយមានភាពរំញោចរាវរកឧស្ម័នពុលក្នុងខ្យល់អាកាសខ្ពស់ជាងបើបៀបនឹងឧបករណ៍ធម្មតា។ លោក Luu Anh Tuyen កម្មាភិបាលនៃវិទ្យាស្ថានថាមពលបរមាណូវៀតណាមបានចែករំលែកថា៖   “នាពេលថ្មីៗនេះ យើងកំពុងផ្តោតលើការស្រាវជ្រាវទៅលើសម្ភារៈពីរប្រភេទសម្រាប់ឧបករណ៍ចាប់សញ្ញា ស៊ែនស័រ ដែលជាសម្ភារៈ NIO និង SEO2។ នៅក្នុងការសិក្សានេះ យើងប្រើបច្ចេកទេស នុយក្លេអ៊ែរជាពិសេសបច្ចេកទេសបង្កើនល្បឿនដើម្បីបាញ់ធ្នឹម ION ចូលទៅក្នុងសម្ភារៈនេះ ដើម្បីបង្កើនភាពរសើបក្នុងការកំណត់ឧស្ម័នពុលដូចជា CO, H2S។ សម្ភារៈរបស់យើងបង្ហាញថា ពេលប្រើបច្ចេកទេសនុយក្លេអ៊ែរយើងអាចបង្កើនភាពរំញោចក្នុងការរកឃើញឧស្ម័នពុល ៤-៥ ដងដែលពិបាករកឃើញជាមួយឧបករណ៍ធម្មតា ពោលគឺអាចព្រមានបាន។

នៅក្នុងសិក្ខាសាលាតំណាងទីភ្នាក់ងារការពារបរិស្ថានអាមេរិកបានចែករំលែកបទពិសោធន៍នៃការធ្វើសមាហរណកម្ម ការត្រួតពិនិត្យគុណភាពខ្យល់អាកាសនៅសហរដ្ឋអាមេរិក ចាប់ពីការអនុវត្តរហូតដល់គោលនយោបាយនិងការណែនាំអំពីការប្រើប្រាស់ឧបករណ៍ចាប់សញ្ញា ដែលក្នុងនោះចំណុចលេចធ្លោគឺជាកម្មវិធីវាយតម្លៃប្រតិបត្តិការរបស់ឧបករណ៍ចាប់សញ្ញានិងអ្នកប្រើប្រាស់ឧបករណ៍ចាប់សញ្ញា និងសៀវភៅណែនាំដែលត្រូវប្រទេសជាច្រើនអនុវត្តន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ