សិក្ខាសាលា “អាស៊ី - ទ្វីបនៃថាមពលកកើតឡើងវិញ” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមិថុនា

(VOVWORLD) - ដើម្បីជំរុញការឃោសនាអំពីយុទ្ធសាស្ត្រកំណើនបៃតង កាសែត Vietnam News ដែលការបោះពុម្ពផ្សាយក្នុងវិស័យកិច្ចការបរទេស ក្រោមការគ្រប់គ្រងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) នឹងរៀបចំសិក្ខាសាលា “អាស៊ី - ទ្វីបនៃថាមពលកកើតឡើងវិញ” នៅថ្ងៃទី ១៥ ខែមិថុនា។
សិក្ខាសាលា “អាស៊ី - ទ្វីបនៃថាមពលកកើតឡើងវិញ” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមិថុនា - ảnh 1ប្រភព៖ TTXVN

សិក្ខាសាលាបានលើកឡើងពីខ្លឹមសារមួយចំនួនដូចជា៖បច្ចេកវិទ្យាទំនើប អាទិភាពក្នុងការវិនិយោគ និងដើមទុនដែលមានស្រាប់ដើម្បីជួយឱ្យថាមពលកកើតឡើងវិញ អាចក្លាយជាវិស័យមួយដែលមានអាត្រាកំណើនខ្ពស់បំផុត ដោយមានសហគ្រាសសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តបៃតង។

ក្រៅពីសុន្ទរកថាដ៏សំខាន់របស់រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Tran Hong Ha អំពីអនាគតនៃថាមពលកកើតឡើងវិញ និងដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាព សិក្ខាសាលាក៏មានការចូលរួមពីវាគ្មិនផ្សេងទៀតដូចជា៖ លោក Harald Link ប្រធានសម្ព័ន្ធក្រុមហ៊ុន B. Grimm Power Pcl នៃប្រទេសថៃ; លោក Hideki Minamikawa នាយកមជ្ឈមណ្ឌលអនាម័យនិងបរិស្ថានជប៉ុន និងជានាយកក្រុមហ៊ុន RENOVA; លោក Frank Phuan នាយកប្រតិបត្តិនៃក្រុមហ៊ុន Sunseap Energy របស់ប្រទេសសិង្ហបុរី; លោក Anil Sood ប្រធានអង្គការមិនរកប្រាក់ចំណេញ Chetna នៅប្រទេសឥណ្ឌាផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ