សិក្ខាសាលា“កាសែតជាមួយការងារកសាងបក្ស”

(VOVworld)-នារសៀលថ្ងៃទី១៤មិនានៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌសកម្ម ភាពនៃពិធីបុណ្យកាសែតទូទាំងប្រទេស២០១៦ សមាគមន៍អ្នកកាសែតវៀត ណាមបានរួមសហការជាមួយទស្សនាវដ្តីកុម្មុយនិស្តរៀបចំសិក្ខាសាលា “កាសែត ជាមួយបញ្ហាកសាងបក្ស”។​នៅសិក្ខាសាលានេះ តំណាងនានាបានផ្លាស់ប្តូរមតិ ស្តីពីតួនាតីរបស់សាព័ត៌មាន របស់អ្នកកាសែតជាមួយនឹងកិច្ចការកសាងបក្សនា
បច្ចប្បន្ន ក៏ដូចជាបទពិសោធន៍ មេរៀនជាក់ស្តែងរបស់អ្នកយកព័ត៌មាន អ្នកនិពន្ធ នៅពេលផ្សព្វផ្សាយព័ត៌មានស្តីពីការងារកសាងបក្ស ដំណោះស្រាយសម្រាប់ លើកកំពស់គុណភាពសារព័ត៌មានស្តីពីការងារកសាងបក្ស។​នាពេលកន្លងទៅ កាសែតបានផ្សព្វផ្សាយយ៉ាងជ្រាលជ្រៅអំពីការងារកសាងបក្ស។ ការងារផ្សព្វ ផ្សាយគប្បីបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លាថែមទៀតដោយមានការជិតស្និទ្ធជាមួយជីវ ភាពរស់នៅជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ