សិក្ខាសាលាដោយប្រធានបទ”ទេសចរណ៍ដោយមានការទទួលខុសត្រូវនិង បេតិកភ័ណ្ឌវប្បធម៌”

សិក្ខាសាលាដោយប្រធានបទ”ទេសចរណ៍ដោយមានការទទួលខុសត្រូវនិង បេតិកភ័ណ្ឌវប្បធម៌” - ảnh 1
អតីតរាជវាំង Hue - បេតិកភ័ណ្ឌរបស់វៀតណាមដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន

(VOVworld) - ”ទេសចរណ៍ដោយមានការទទួលខុសត្រូវនិងបេតិកភ័ណ្ឌវប្បធម៌”
នេះគឺ ជាប្រធានបទនៃសិក្ខាសាលាដែលបានរៀបចំឡើង នារសៀលថ្ងៃទី៣ មេសា
នៅ រដ្ឋធានីហាណូយ ដោយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមសហការជា
មួយកម្មវិធី អភិវឌ្ឍន៍សមត្ថភាពទេសចរណ៍ដោយមានការទទួលខុសត្រូវជាមួយ
បរិស្ថាននិងសង្គមដែលបានហិរញ្ញប្បទានដោយសហភាពអឺរ៉ុប (ESRT)។នៅទីនេះ
 បណ្ដាតំណាង សុទ្ធតែអះអាងនូវតួនាទីដ៏សំខាន់របស់បេតិកភ័ណ្ឌវប្បធម៌ក្នុងការ
ជំរុញការអភិវឌ្ឍន៍ទេសចរណ៍ បង្កផលប្រយោជន៍ជាច្រើនសំរាប់សង្គម។បណ្ដា
តំណាងក៏បាននាំចេញ ដំណោះស្រាយអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយការ
អភិរក្សបេតិកភ័ណ្ឌ កែលំអរ សមត្ថភាពគ្រប់គ្រប និងបញ្ចូលគោលនយោបាយ
ជួយឧបត្ថម្ភសំរាប់ការងារអភិរក្ស កម្លាំងវប្បធម៌និងបរិស្ថាននានាក្នុងគោលនយោ
បាយនិងគំរោងផែនការណ៍ទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ