សិក្ខាសាលាទ្រឹស្តីលើកទី ២ រវាងបក្សកម្មុយនិស្តវៀតណាមនិងបក្សប្រជាជនបដិវត្តន៍ឡាវបញ្ចប់ប្រកបដោយជោគជ័យ

សិក្ខាសាលាទ្រឹស្តីលើកទី ២ រវាងបក្សកម្មុយនិស្តវៀតណាមនិងបក្សប្រជាជនបដិវត្តន៍ឡាវបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
សិក្ខាសាលាទ្រឹស្តីលើកទី ២ រវាងបក្សកម្មុយនិស្ត វៀតណាមនិងបក្សប្រជាជនបដិវត្តន៍ឡាវ (Image: Vietnam+)

(VOVworld) – នាព្រឹកថ្ងៃទី ៨ មេសា សិក្ខាសាលាទ្រឹស្តីលើកទី ២ រវាងបក្សកម្មុយនិស្ត វៀតណាមនិងបក្សប្រជាជនបដិវត្តន៍ឡាវដោយប្រធានបទ “លើកកំពស់សមត្ថភាពដឹក​នាំនិងកំលាំងប្រយុទ្ធរបស់បក្សក្នុងលក្ខណៈបក្សតែមួយកាន់អំណាចនៅវៀតណាមនិង
ឡាវ” បានបញ្ចប់ប្រកបដោយជោគជ័យ។ថ្លែងមតិនៅទីនេះ ប្រធានកិច្ចការបរទេស
មជ្ឈឹម លោក Hoang Binh Quan បានសង្កត់ធ្ងន់ថា៖ សិក្ខាសាលាលើកនេះមានអត្ថន័យ ដ៏សែនសំខាន់ដែលប្រព្រឹត្តទៅក្នុងរយៈពេលដែលបក្សទាំង ២ ប្រមូលផ្តុំទៅលើការ
បញ្ជាំណែនាំការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតនៃបក្សនិមួយៗ ព្រមទាំង សកម្មាអនុវត្តផែនការរៀបចំមហាសន្និបាតគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតទូទាំង
ប្រទេសក្នុងឆ្នាំ ២០១៦។ ប្រទេសទាំង ២ បានសម្តែងជំនឿជាក់ទៅលើបទពិសោធន៍ សមិទ្ធិក៏ដូចជាភាពអនខ្សោយក្នុងការងារកសាងបក្សដែលតំណាងគ្រប់រូបបានលើក
ឡើងនៅសិក្ខា សាលាលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ