សិក្ខាសាលា៖វៀតណាម-បារាំងស្ដីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ

សិក្ខាសាលា៖វៀតណាម-បារាំងស្ដីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ - ảnh 1
សិក្ខាសាលា៖វៀតណាម-បារាំងស្ដីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ

(VOV)_ការផ្សព្វផ្សាយ និងកសាងពាណិជ្ជសញ្ញាវៀតណាម តភ្ជាប់អង្គភាពអាជីវ
កម្មវៀតណាមជាមួយអង្គភាពអាជីវកម្មបារាំង បើកទូលាយទីផ្សារនាំចេញ ពិសេសគឺកសិផល អំពាវនាវសហប្រតិបត្តិការវិនិយោគ និងអាជីវកម្ម របស់អង្គភាពអាជីវកម្ម
បារាំង នោះជាគោលដៅស្នូលរបស់សិក្ខាសាលា វៀតណាម-បារាំង​ ដែលបានប្រព្រឹត្តទៅ
នាថ្ងៃទី២០តុលា នៅទីក្រុងបារីស (ប្រទេសបារាំង)។ សិក្ខាសាលាលើកនេះបានទាក់
ទាញការចូលរួមរបស់អង្គភាពអាជីវកម្មវៀតណាមនិងបារាំងចំនួន ៨០អង្គភាព។
 ថ្លែងមតិនៅទីនេះ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម​ប្រចាំនៅបារាំង លោកស្រី Nguyen
Quynh Anh បានអោយដឹងថា៖

          “ ឆ្នាំ ២០១៦ គូសសញ្ញាសំខាន់ជាច្រើន ដោយមានព្រឹត្តិការណ៍ធំៗដូចជា៖ សិក្ខាសាលាវៀតណាម នៅព្រឹទ្ធិសភាបារាំង សិក្ខាសាលានិងសប្ដាហ៍ទំនិញវៀតណាមនៅ Lyon
 និងពិសេសគឺដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី​បារាំង នាខែកញ្ញា
កន្លងទៅ។ សិក្ខាសាលាដោយប្រធានបទ៖បណ្ដាឱកាសជំរុញពាណិជ្ជកម្ម និងវិនិយោគ
 វៀតណាម ក្នុងសភាពការណ៍ កិច្ចព្រមព្រៀងEVFTA នឹងបានចុះហត្ថលេខានាពេល
ឆាប់ៗនេះ និងមានប្រសិទ្ធិភាព ជាជំហាន់ជាក់ស្ដែងភាវូបនីយកម្ម កិច្ចសន្យានយោ
បាយ នានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយនេះក៏ជាគោលបំណងរបស់សហ
គមន៍អង្គភាពអាជីវកម្មវៀតណាមនិង​បារាំងដែរ។“

          ក៏នៅក្នុងសិក្ខាសាលា ដំណាងទីក្រុងបារីស និងស្ថាប័នជំរុញពាណិជ្ជកម្ម​ Bussiness
France បានឧទ្ទេសនាមចំពោះគណៈប្រតិភូអង្គភាព​អាជីវកម្មវៀតណាម អំពីឧត្តម
ភាព និងអនុគ្រោះរបស់បារាំងនិយាយរួម និងទីក្រុងបារីសនិយាយដោយឡែក សំរាប់
វិនិយោគិនវៀតណាម។ លោកPhilippe Ynergnaux ដំណាង Bussiness France បាន
អោយដឹងថា៖

          “ ការិយាល័យ Bussiness France ប្រចាំនៅទីក្រុងហាណូយ ​ទើបនឹងចេញផ្សាយ
ឯកសារណែនាំធ្វើអាជីវកម្មនៅវៀតណាម។ យើងខ្ញុំត្រៀមខ្លួនជាស្រេចផ្តល់ព័ត៍មាន
សំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ យើងខ្ញុំក៏រួមសហការជាមួយ Viettrade
ដើម្បីរៀបចំសិក្ខាសាលា ដូចគ្នានេះ ដើម្បីជំរុញ​ឱកាសសហប្រតិបត្តិការសំរាប់អង្គភាព
អាជីវកម្មទាំងឡាយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ