សិក្ខាសាលាវិទ្យាសាស្ត្រស្ដីពី៖ការផ្លាស់ប្តូរថ្មីរបៀបអនុវត្តការងារព័ត៍មានកិច្ចការបរទេស

សិក្ខាសាលាវិទ្យាសាស្ត្រស្ដីពី៖ការផ្លាស់ប្តូរថ្មីរបៀបអនុវត្តការងារព័ត៍មានកិច្ចការបរទេស  - ảnh 1
សិក្ខាសាលាវិទ្យាសាស្ត្រស្ដីពី៖ការផ្លាស់ប្តូរថ្មីរបៀបអនុវត្តការងារព័ត៍មានកិច្ចការបរទេសក្នុងសម័យកាលថ្មី

(VOV)_​សិក្ខាសាលាវិទ្យាសាស្ត្រស្ដីពី៖ការផ្លាស់ប្តូរថ្មីរបៀបអនុវត្ត​ការងារ​ព័ត៍
មានកិច្ចការបរទេសក្នុងសម័យកាលថ្មី ត្រូវបានរៀបចំឡើងនៅ​ទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម) នាថ្ងៃទី១៥​វិច្ឆិកា។​​អន្តរាគមន៍​ចំនួនជាង២០ដែលបានថ្លែង​នៅ
សិក្ខាសាលា បានប្រមូលផ្តុំបំភ្លឺទស្សនះ​របស់បក្ស ​រដ្ឋវៀតណាម ក្នុងការងារព័ត៍មាន
កិច្ចការបរទេស នា​ពេល​កន្លងទៅ។ បណ្ដាអ្នកវិទ្យាសាស្ត្រ សកម្មជនបានចែករំឡែក
មតិ ដើម្បីបំភ្លឺស្ថានភាពជាក់ស្ដែងនៃសកម្មភាព​ព័ត៍មានកិច្ចការបរទេសនៅវៀតណាម​
និយាយរួម និងនៅទីក្រុង Da Nang តំបន់ភាគកណ្ដាលវៀតណាមនិយាយ​ដោយឡែក
 បំភ្លឺតួនាទីនិងអត្ថន័យរបស់ព័ត៍មានកិច្ចការបរទេស ក្នុង​ដំណាក់​កាល​​ធ្វើសមាហរណ
កម្មអន្តរជាតិ ហើយពីនោះនាំចេញបណ្ដា​វិធានការ និងដំ​ណើ​ការជាក់ស្ដែងដើម្បីផ្សព្វ
ផ្សាយរូបភាពទឹកដី មនុស្ស និងវប្បធម៌វៀតណាម​ជាមួយមិត្តភក្តិអន្តរជាតិ។ សិក្ខាសា
លានេះក៏ប្រមូលផ្តុំ​វិភាគអំពីសារ​សំខាន់​ តួនាទីរបស់កងកម្លាំងទទួលបន្ទុកការងារព័ត៍
មានកិច្ចការបរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ