សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីការសុក្រិតប្រព័ន្ធគោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld) - នាព្រឹកថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយរបស់វៀតណាមគណៈ
កម្មាធិការសេដ្ឋកិច្ចមជ្ឈឹម គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា ធនាគារពិភពលោក
ប្រចាំនៅវៀតណាមនិងមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានសហការ រៀបចំសិក្ខា
សាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ “សុក្រិតប្រព័ន្ធគោលដៅនៃផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។បណ្ដាតំណាងបានឯកភាពជាជំហានដំបូងថា ការសុ
ក្រិតប្រព័ន្ធគោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ត្រូវបានដំណើរការដោយ
ឈរលើមូលដ្ឋានបង្កើនតួនាទី ការទទួលខុសត្រូវរបស់ស្ថាប័នស្ថិតិនៃ ក្រសួង ផ្នែក និងតំបន់ទាក់ទិននានា លើកកំពស់គុណភាពនិងប្រសិទ្ធិភាពនៃ ប្រភពព័ត៌មាន
ដោយស្ថាប័នស្ថិតិមូលដ្ឋានប្រមូលផ្ដុំ សំដៅបង្កើតប្រព័ន្ធព័ត៌មាន សេដ្ឋកិច្ចសង្គម
ប្រកបដោយឯកភាពនិងប្រសិទ្ធិភាព។ប្រព័ន្ធគោលដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមត្រូវឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ ព្រមទាំង
បង្ហាញពីភាពម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិស៊ីជំរៅទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ