សិក្ខាសាលាស្ដីពីវៀតណាមនៅអ៊ីតាលី

          (VOV)_សមាគមមិត្តភាពអ៊ីតាលី-វៀតណាម តំបន់ Lombardy នៅអ៊ីតាលី ​ទើប
នឹងបានរៀបចំសិក្ខាសាលាស្ដីពី៖​វៀតណាម៖ អតីតកាល ​បច្ចុប្បន្ន ​និងអនាគត ។ 
សិក្ខាសាលាបានរំលឹកឡើងវិញនូវបណ្ដាជ័យជំនះជាប្រវត្តិសាស្ត្រ​របស់ប្រជាជនវៀត
ណាម នៅក្នុងសតវត្ស៍ទី២០ ជាពិសេសគឺជ័យជំនះ Dien Bien Phu ។ បណ្ដាដំណាង
សុទ្ធតែបានអះអាងថា៖ ជ័យជំនះ Dien Bien Phu បាន​បង្កើតឡើងគ្រីះដ្ឋានសំខាន់
ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Geneva ស្ដីពីការបញ្ចប់
សង្គ្រាម បង្កើតសន្តិភាពនៅឥណ្ឌូចិន រួមចំណែក​សំខាន់នៅក្នុងចលនារំដោះជាតិ ។
 ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា នៅប្រព្រឹត្តទៅពិធីបង្ហាញមុខសៀវភៅចំនួន២ ដែល
បានបកប្រែជាភាសាអ៊ីតាលី  គឺ៖ កំណត់​ប្រវត្តិនាយឧត្តមសេនីយ៍ Vo Nguyen Giap
 និង រស់នៅដូចជាបង-វីរយុទ្ធជន ​Nguyen Van Troi ផងដែរ៕

សិក្ខាសាលាស្ដីពីវៀតណាមនៅអ៊ីតាលី - ảnh 1
ភ្ញៀវទេសចរណ៍អន្តរជាតិ​មកទស្សនាវៀតណាម


ប្រតិកម្មទៅវិញ

ផ្សេងៗ