សិក្ខាសាលាស្តីពីការបង្កើត” សេចក្តីថ្លែងការអាស៊ានស្តីពីការអភិវឌ្ឍសង្គមកិច្ច”

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិងសង្គមវៀតណាម សហការជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិនិងលេខាធិការដ្ឋានអាស៊ាន បានបើកសិក្ខាសាលាចាប់ផ្តើមកសាងសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍសង្គមកិច្ច។
សិក្ខាសាលាស្តីពីការបង្កើត” សេចក្តីថ្លែងការអាស៊ានស្តីពីការអភិវឌ្ឍសង្គមកិច្ច” - ảnh 1 អនុរដ្ឋមន្ត្រីនៃក្រសួងការងារយុទ្ធជនពិការនិងសង្គមវៀតណាម លោក Le Tan Dung អញ្ជើញថ្លែងមតិ (រូបថត៖ TTXVN)

យោងតាមតំណាងទាំងអាស់ដែលបានចូលរួមក្នុងសិក្ខាសាកានេះបានឲ្យដឹងថា  ប្រឈមមុខនឹងការផ្លាស់ប្តូរថ្មីនៅលើពិភពលោក ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ឬសង្គមដែលមានវ័យចំណាស់ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ កំពុងផ្តល់ឱកាសក៏ដូចជាបញ្ហាប្រឈមជាច្រើនដល់ប្រទេសវៀតណាមនិងបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ហើយប្រការនេះក៏ទាមទារឲ្យការខិតខំប្រឹងប្រែងជាច្រើនក្នុងការអភិវឌ្ឍសង្គមកិច្ចប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្នផងដែរ។

សិក្ខាសាលានេះបង្ហាញថាវៀតណាមមានគោលបំណងចង់សហការជាមួយប្រទេសសមាជិកអាស៊ាននិង Unicef រួមទាំងដៃគូដទៃទៀតដើម្បីកសាងសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍសង្គមកិច្ច ដែលគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំអាស៊ានអនុម័តនៅខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ