សិក្ខាសាលាស្តីពីរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីរបស់វៀតណាមនៅសាធារណរដ្ឋឆែក

(VOVworld)-សិក្ខាសាលាស្តីអំពីរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីរបស់វៀតណាមនៅ សាធារណរដ្ឋឆែកបានប្រព្រឹត្តទៅនាថ្ងៃទី១៦ធ្នូ សំដៅវាយតម្លៃនូវសមិទ្ធិនិង មេរៀនបទពិសោធន៍របស់វៀតណាមក្នុងដំណើរការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី។ របាយការណ៍នានានៅសិក្ខាសាលានេះបានលើកសរសើរនូវសមិទ្ធិលេចធ្លោ ដែលមានចរិតលក្ខណៈប្រវត្តិសាស្ត្ររបស់វៀតណាមតាមរយៈពេល៣០ឆ្នាំ អនុវត្តគោលមាគ៌ាផ្លាស់ប្តូរថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជួយលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ នៅទីនេះ តំណាង នានាបានធ្វើការវិភាគលើរូបសណ្ឋានកសាងសង្គមនិយម ការអភិវឌ្ឍន៍នៃខឿន សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនៅវៀតណាមនិងមេរៀនបទពិសោធន៍ ដែលវៀតណាមបានអនុវត្តន៍ក្នុងពេលកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ