សិក្ខាសាលាអន្តរជាតិ “ស្រាវជ្រាវនិងអប់រំសិទ្ធិមនុស្សនៅវៀតណាម៖ឱកាស និងការសាកល្បង”

សិក្ខាសាលាអន្តរជាតិ “ស្រាវជ្រាវនិងអប់រំសិទ្ធិមនុស្សនៅវៀតណាម៖ឱកាស និងការសាកល្បង” - ảnh 1
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី២៨របស់ក្រុមប្រឹក្សាអ.ស.ប (រូបថត៖TTXVN)

(VOVworld) - សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “ស្រាវជ្រាវនិងអប់រំសិទ្ធិ
មនុស្សនៅវៀតណាម៖ឱកាសនិងការសាកល្បង” បានរៀបចំឡើងនៅរដ្ឋធានី
ហាណូយរបស់វៀតណាម ដោយមានការចូលរួមរបស់អ្នកជំនាញការជាច្រើនមក
ពីកាណាដា ដាណឺម៉ាក ន័រវេស ថៃ ស្វីសនិងវៀតណាម។នាពេលកន្លងទៅ បញ្ហា
ស្ដីពីការស្រាវជ្រាវ អប់រំបណ្ដុះបណ្ដាលសិទ្ធិមនុស្សនៅវៀតណាមបាន មានការរីក
ចំរើននិងទទួលបានសមិទ្ធិផលជាច្រើនគួរឲ្យកត់សំគាល់។ភស្តតាងច្បាស់លាស់
បំផុតគឺជាការដែលវៀតណាមក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គ
ការសហប្រជាជាតិ។សិក្ខាសាលាលើកនេះនឹងជាវេទិការដើម្បី អ្នកប្រាជ្ញ អ្នកជំ
នាញការផ្លាស់ប្ដូរមតិ បទពិសោធន៍និងលទ្ធផលទទួលបានក្នុង ការងារស្រាវជ្រាវ
និងអប់រំសិទ្ធិមនុស្ស ក៏ដូចជាបំភ្លឺនូវឱកាសនិងការសាកល្បង ដែលវៀតណាមត្រូវ
ប្រឈមមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ