សិក្ខាសាលាអន្តរជាតិស្ដីពីការវិនិយោគផ្ទាល់ពីបរទេសនៅទ្វីបអាស៊ី

(VOVWORLD) - ព្រឹត្តិការណ៍នេះជាឱកាសដើម្បីអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងសិស្សានុសិស្ស ផ្លាស់ប្ដូរនិងចែករំលែកបទពិសោធន៍ គំនិតថ្មី លទ្ធផលស្រាវជ្រាវអំពីការជះឥទ្ធិ ពលដោយការវិនិយោគពីបរទេសទៅលើកំណើនសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍
សិក្ខាសាលាអន្តរជាតិស្ដីពីការវិនិយោគផ្ទាល់ពីបរទេសនៅទ្វីបអាស៊ី - ảnh 1 បណ្ដាតំណាងចូលរួមផ្ដល់មតិនៅសិក្ខាសាលានេះ (រូបថត៖baocongthuong.com.vn)

(VOVworld) - នាថ្ងៃទី២៦ ឧសភា នៅទីក្រុង Da Nang មហាវិទ្យាល័យមួយចំនួន របស់វៀតណាម ជប៉ុន កូរ៉េខាងត្បូងនិងចិន បានសហការរៀបចំសិក្ខាសាលា អន្តរជាតិក្រោមប្រធានបទ “ការវិនិយោគផ្ទាល់ពីបរទេសនៅទ្វីបអាស៊ី”។ព្រឹត្តិការណ៍នេះជាឱកាសដើម្បីអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងសិស្សានុសិស្ស ផ្លាស់ប្ដូរនិងចែករំលែកបទពិសោធន៍ គំនិតថ្មី លទ្ធផលស្រាវជ្រាវអំពីការជះឥទ្ធិ ពលដោយការវិនិយោគពីបរទេសទៅលើកំណើនសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ក៏ដូចជាដំណោះស្រាយក្នុងការទាក់ទាញទុនវិនិយោគបរទេស សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ