សិក្ខាសាលាអន្តរជាតិស្តីពី“ ការបង្កើនតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខ”

(VOVWORLD) - នាថ្ងៃទី ៣០ ខែតុលា វិទ្យាស្ថានការបរទេសវៀតណាម បានសហការជាមួយ មូលនិធិ Konrad – Adenauter (KAS - ប្រទេសអាឡឺម៉ង់) ដើម្បីរៀបចំសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ “បង្កើនតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខ” ។
សិក្ខាសាលាអន្តរជាតិស្តីពី“ ការបង្កើនតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខ” - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ baoquocte.vn)

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់របស់ស្ត្រីក្នុងដំណើរការសន្តិភាព ឆ្ពោះទៅរកការបង្កើនតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខ ព្រមទាំងរួមចំណែកដល់ការចូលរួមរបស់វៀតណាមនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាស៊ានក្នុងការជម្រុញរបៀបវារៈសម្រាប់ស្ត្រី សន្តិភាពនិងសន្តិសុខផងដែរ។

ថ្លែងក្នុងពិធីបើក លោកបណ្ឌិត Nguyen Hung Son នាយករងនៃវិទ្យាស្ថានការបរទេសវៀតណាមបានសង្កត់ធ្ងន់ថានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យដ៏ជាក់ស្តែង ដើម្បីរួមចំណែកដល់ការបង្កើនការយល់ដឹងអំពីសារៈសំខាន់របស់ស្ត្រីក្នុងដំណើរការសន្តិភាព និងសន្តិសុខ ព្រមទាំងបង្ហាញពីការប្តេជ្ញាយ៉ាងខ្ពស់របស់វៀតណាម និងបណ្តាប្រទេសដទៃទៀតក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងបរិបទតំបន់និងអន្តរជាតិ កំពុងវិវត្តន៍យ៉ាងស្មុគស្មាញនិងបញ្ហាប្រឈមថ្មីក៏ទើបតែកើតមានឡើងផងដែរ។ លោកបណ្ឌិត Nguyen Hung Son  ក៏បានបញ្ជាក់ទៀតថារបៀបវារៈសម្រាប់ស្ត្រី សន្តិភាពនិងសន្តិសុខ គឺជាចំណុចសំខាន់នៃកិច្ចការបរទេសពហុភាគីរបស់វៀតណាមជាពិសេសនៅអង្គការសហប្រជាជាតិនិងក្នុងអាស៊ាន។

លើកពីនេះទៀត លោក Mohammad Naciri នាយកអង្គការ UN Women ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់ស្ត្រី ជាពិសេសគឺស្ត្រីនៅអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះ លោកក៏បានអះអាងថា វៀតណាមជាគំរូមួយក្នុងចំណោមប្រទេសដ៏គួរឲ្យកត់សម្គាល់ ក្នុងការលើកកម្ពស់តួនាទី និងការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ