សិក្ខាសាលាអន្តរជាតិស្តីពីចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩៖ បទពិសោធន៍ដ៏មានតម្លៃសម្រាប់ Start-up វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហាណូយ សមាគមចាប់ផ្ដើមអាជីវកម្មជាតិ (VINEN) បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ NOVA ដើម្បីរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីការចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិតវៀតណាមដោយមានប្រធានបទ“ សហគ្រិនវៀតណាមត្រៀមខ្លួនជាស្រែងឆ្ពោះទៅទីផ្សារធំនិងចាក់គ្រឹះសម្រាប់ការកសាងវប្បធម៌ក្រុមហ៊ុនយ៉ាងគង់វង់ជានិច្ច»។
សិក្ខាសាលាអន្តរជាតិស្តីពីចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩៖ បទពិសោធន៍ដ៏មានតម្លៃសម្រាប់ Start-up វៀតណាម - ảnh 1 ព្រឹត្តិការណ៍ចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិត (VietNam Startup ៤.០) វៀតណា (រូបថត៖ vov.vn)

សិក្ខាសាលានេះមានការចូលរួមពីតំណាងជិត ៨០០ នាក់ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ច     សហគ្រិនជោគជ័យ រួមទាំងអ្នកចាប់ផ្តើមអាជិវកម្ម (Startup) ផ្សេងៗទៀតផងដែរ ។ ព្រឹត្តិការណ៍ចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិត (VietNam Startup ៤.០) របស់វៀតណាមត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដើម្បីរួមចំណែកក្នុងការតភ្ជាប់និងរីកសាយភាយនូវស្មារតីនេះផងដែរ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Dinh Viet Hoa ប្រធានសមាគមចាប់ផ្ដើមអាជីវកម្មជាតិ និងជាតំណាងគណៈកម្មការរៀបចំព្រឹត្តិការណ៍បានមានប្រសាសន៍ថា៖

«គោលបំណងនៃព្រឹត្តិការណ៍នេះគឺជាការចែករំលែកផ្នត់គំនិតនៃការចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិត។ មិនថានរណាក៏ចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិតទទួលបានជោគជ័យនដែរឬទេ ហើយការចាប់អាជីវកម្មដោយច្នៃប្រឌិតមានបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះមានចំណុចណាល្អខ្លះ ហើយតើអ្នកណាអាចដេញតាមបានដែរឬទេ។ ទន្ទឹមនឹងនេះ មានវាគ្មិននឹងចែករំលែកអំពីបញ្ហាសកលលោក ស្ថានភាពនៅវៀតណាមនិងពិភពលោក រួមទាំងបទពិសោធន៍នៃអង្គភាពអាជីវកម្មដែលទទួលបានជោគជ័យនៅក្នុងបរិយាកាសវៀតណាម»ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ