សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើត

សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើត - ảnh 1
រក្សាសមុទ្រខាងកើតក្លាុយទៅជាតំបន់សន្តិភាពសហប្រតិបត្តិការនិងសម្បូររុងរឿង (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ២៥ កក្កដា សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាង
កើតត្រូវ បានរៀបចំឡើងនៅមហាវិទ្យាល័យ Ton Duc Thang នៅទីក្រុងហូជីមិញ។ សិក្ខាសាលាបានទាក់ទាញការចូលរួមរបស់អ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេស
ក្នុងនោះ មានអ្នកជំនាញការល្បីឈ្មោះលើពិភពលោកអំពីសមុទ្រខាងកើត។
ថ្លែងមតិក្នុងពិធី បើកសិក្ខាសាលា ប្រធានសម្ព័ន្ធសហជីពវៀតណាម លោក
 Dang Ngoc Tung បានសង្កត់ធ្ងន់ថា៖​

“សិក្ខាសាលាលើកនេះគឺសំខាន់ណាស់ ដោយសារ បណ្ដាអ្នកវិទ្យាសាស្ត្រ
អ្នកច្បាប់ នឹងរួមសម្លេងដើម្បីប្រទេសនិមួយៗសុទ្ធតែផ្អែកទៅលើច្បាប់
អន្តរជាតិនិងប្រពៃណីដើម្បី ស្ថិរភាពសមុទ្រនេះ។”

ក្នុងពេលនោះ អ្នកជំនាញការអំពីនយោបាយនិងកិច្ចការបរទេសចំណុះ
មហាវិទ្យាល័យGeorge Mason លោក  Nguyen Manh Hung បានលើកច្បាស់
ថា៖

“ក្នុងករណីជំលោះផ្ទុះឡើង អ្នកនាសាទមិនត្រូវបានធានានិងរងគ្រោះ
ដោយហេតុនេះវិធានការយូរអង្វែងគឺបង្កលក្ខណៈងាយស្រួលដើម្បី
អ្នកនេសាទអាចបន្តធ្វើសកម្មភាព ក្នុងទីកន្លែងនេសាទប្រពៃណីរបស់
ខ្លួន។ ដើម្បីធ្វើដូច្នេះ ខ្ញុំគិតថាត្រូវផ្អែកទៅលើច្បាប់ អន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ