សិក្ខាសាលាអបអរសាទរខួបលើកទី ៥០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅប្រទេសបារាំង

(VOVWORLD) - កាលពីយប់ថ្ងៃទី ១៨ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានប្រារព្ធពិធី អបអរសាទរខួបលើកទី ៥០  ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស បើកផ្លូវសម្រាប់ការបញ្ចប់សង្រ្គាម ហើយបង្កើតសន្តិភាពឡើងវិញនៅវៀតណាម (២៧ មករា ១៩៧៣ - ២៧ មករា ២០២៣)។

សិក្ខាសាលាអបអរសាទរខួបលើកទី ៥០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅប្រទេសបារាំង - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang (ឆ្វេង) និង
លោក Pierre Laurent អនុប្រធានព្រឹទ្ធសភាបារាំង។ (រូបថត៖ VOV)
ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានរំលឹកឡើងវិញនូវដំណើរការចរចារដ៏លំបាកនិងវែងអន្លាយបំផុតក្នុងប្រវត្តិសាស្ត្រ ការទូតដែលបានបើកផ្លូវសម្រាប់បញ្ចប់សង្គ្រាមដ៏យូរបំផុតក្នុងសតវត្សន៍ទី២០។ យោង តាមលោកឯកអគ្គរដ្ឋទូត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៧៣ បានឈានចូលក្នុង ប្រវតិ្តសាស្រ្តរបស់មនុស្សជាតិ ហើយនៅតែរក្សាដដែលនូវតម្លៃក្រោយពាក់កណ្តាល សតវត្សន៍ ដោយបង្ហាញពីសេចក្តីប្រាថ្នាអំពីសន្តិភាព ឯករាជ្យជាតិ និងបូរណភាព ទឹកដីនៃប្រជាជាតិទាំងអស់។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ ចំពោះមិត្តភក្តិបារាំង ដោយបានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងបារាំងមាន ការរីកចម្រើនកាន់តែរឹងមាំលើគ្រប់វិស័យពីជំនាន់មួយទៅជំនាន់មួយ។
ក្នុងនាមមិត្តភក្តិបារាំង លោក Pierre Laurent អនុប្រធានព្រឹទ្ធសភាបារាំង បានមានប្រសាសន៍
ថា៖“យើងខ្ញុំមានមោទនភាពដែលការចរចាបាននាំមកនូវលទ្ធផល ហើយប្រការនេះប្រព្រឹត្តទៅនៅក្នុងប្រទេសរបស់យើងខ្ញុំ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានអត្ថន័យ ដ៏ធំធេងណាស់ ដែលបានបញ្ចប់សង្រ្គាមដ៏កាចសាហាវបំផុតនៃសតវត្សទី ២០។ ជ័យជំនះរបស់វៀតណាមគឺជាលំដាប់ពិភពលោក សម្រាប់ប្រជាជាតិទាំងអស់ដែល ប្រឆាំងជំទាស់នឹងសង្រ្គាម ហើយតស៊ូប្រឆាំងនឹងការត្រួតត្រា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ