សិក្ខាសាលាអំពីបទពិសោធន៍អន្តរជាតិក្នុងការកសាងនិងអនុវត្តគោលនយោបាយចំពោះជនជាតិភាគតិច

(VOVWORLD) - នាថ្ងៃទី ២  ខែមេសា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅ សិក្ខាសាលា ក្រោម ប្រធានបទ"បទពិសោធន៍អន្តរជាតិក្នុងការកសាង និង អនុវត្តគោល នយោបាយចំពោះជនជាតិភាគតិច"។

 ថ្លែងមតិក្នុងសិក្ខាសាលានេះ លោកបណ្ឌិត Nguyen Dinh Cung នាយកវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម (CIEM) បានសង្កត់ធ្ងន់ថា ការសិក្សា ស្រាវជ្រាវគោលនយោបាយស្តីពីជនជាតិរបស់ប្រទេសមួយចំនួននៅលើពិភព លោកសំដៅ ដកបទពិសោធន៍សំរាប់វៀតណាម តាមរយៈនោះ លើកសំណើរ បំពេញ បន្ថែមដើម្បីសុក្រិត្យគោលនយោបាយស្តីពី ជនជាតិរបស់វៀតណាមនា ពេលខាងមុខ។
ក្នុងសិក្ខាសាលានេះ តំណាងនានាក៏បានពិគ្រោះយោបល់អំពីក្របខ័ណ្ឌគោល នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ ជនជាតិភាគតិចនៅវៀតណាមក្នុងដំណាក់ កាល ឆ្នាំ ២០១៦ - ២០២០ ដោយផ្តោតសំខាន់លើការកសាងប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ដោយចីរភាព ព្រមទាំង ការអភិវឌ្ឍក្នុងវិស័យ ផលិតកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគោលនយោបាយមានលក្ខណៈពិសេស ផ្សេងៗ ដូចជា ការលុបបំបាត់ភាព អត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ឥណទាន និង ការងារធ្វើ ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ