សិក្ខាសាលាអំពីសមុទ្រខាងកើតនៅឥណ្ឌា៖ បណ្ដាអ្នកប្រាជ្ញអំពាវនាវអោយគោរពច្បាប់អន្តរជាតិ

(VOVWORLD) - នៅសិក្ខាសាលានេះ បណ្ដាអ្នកប្រាជ្ញឥណ្ឌានិងវៀតណាមបានអះអាងសារ ជាថ្មីនូវសារសំខាន់នៃសមុទ្រខាងកើតចំពោះពាណិជ្ជកម្មនិងនាវាចរណ៍អន្តរជាតិ ដោយមានកំពង់ផែកុងតឺន័រចំនួន៩ក្នុងចំណោមកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតទាំង១០លើពិភពលោក ស្ថិតនៅក្នុងតំបន់នេះ ហើយបរិមាណទំនិញត្រូវបានដឹក ជញ្ជូនឆ្លងកាត់តំបន់នេះជារៀងរាល់ឆ្នាំមានតម្លៃប្រមាណ៥លានលានដុល្លាអាមេរិក។ 

នាថ្ងៃទី២៩ ខែវិច្ឆិកា នៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា បានប្រព្រឹត្តទៅ សិក្ខាសាលាវិទ្យាក្រោមប្រធានបទ “សមុទ្រខាងកើត៖ រាល់ការសាកល្បងនា បច្ចុប្បន្ននិងយថាទស្សន៍នាអនាគត”។

        នៅសិក្ខាសាលានេះ បណ្ដាអ្នកប្រាជ្ញឥណ្ឌានិងវៀតណាមបានអះអាងសារ ជាថ្មីនូវសារសំខាន់នៃសមុទ្រខាងកើតចំពោះពាណិជ្ជកម្មនិងនាវាចរណ៍អន្តរជាតិ ដោយមានកំពង់ផែកុងតឺន័រចំនួន៩ក្នុងចំណោមកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតទាំង១០លើពិភពលោក ស្ថិតនៅក្នុងតំបន់នេះ ហើយបរិមាណទំនិញត្រូវបានដឹក ជញ្ជូនឆ្លងកាត់តំបន់នេះជារៀងរាល់ឆ្នាំមានតម្លៃប្រមាណ៥លានលានដុល្លាអាមេរិក។ ហេតុដូច្នេះបានជា សមុទ្រខាងកើតមិនត្រឹមតែជាប់ពាក់ព័ន្ធដល់តំបន់ អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងផ្សាភ្ជាប់នឹងផលប្រយោជន៍និងការយកចិត្ត ទុកដាក់ជាសកល រួមទាំងផលប្រយោជន៍របស់ឥណ្ឌាទៀតផង។

        តាមបណ្ដាអ្នកប្រាជ្ញបានចាត់ទុកថា ការដែលចិនបញ្ជូននាវាស្រាវជ្រាវ Haiyang Dizhi 8 និងក្រុមនាវាការពារប្រដាប់អាវុធ រំលោភបំពានចូលក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមនៅជុំវិញតំបន់ថ្មប៉ប្រះទឹក Tu Chinh ក្នុង រយៈពេលច្រើនខែកន្លងមកនេះ បានបណ្ដាលអោយភាពតានតឹងនិងអស្ថិរភាព ក្នុងតំបន់កើនឡើង ក៏ដូចជាបណ្ដាលឡើងការព្រួយបារម្ភចំពោះសហគមន៍អន្តរ ជាតិផងដែរ។ ប្រការនេះក៏បង្ខូចទៅលើរូបភាពរបស់ចិន ហើយបណ្ដាលអោយ ធ្លាក់ចុះជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះប្រទេសនេះតែម្ដង។

        នៅសិក្ខាសាលានេះដែរ បណ្ដាអ្នកប្រាជ្ញបានអះអាងថា អនុសញ្ញាអង្គ ការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ជាឯកសារមាន លក្ខណៈគតិយុត្តដូចទៅនឹងធម្មនុញ្ញាស្ដីពីសមុទ្រ។ អ្នកប្រាជ្ញទាំងអស់ក៏បាន អំពាវនាវអោយប្រទេសទាក់ទិននានាអនុម័តយ៉ាងឆាប់ៗលើក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) អោយបានសមស្របនឹងស្ដងដារនិងច្បាប់អន្តរជាតិ សំដៅនាំមកនូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ