សកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ៦ របស់ក្រុមប្រឹក្សា មូលនិធិបរិស្ថានសកលលោក

(VOVWORLD) -ចូលទៅថ្ងៃធ្វើការទី ២ នៃសម័យប្រជុំកលើកទី ៦ នៃមហាសន្និបាតក្រុមប្រឹក្សា មូលនិធិបរិស្ថានសកលលោក (GEF 6) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់២៩ ខែមិថុនានៅទីក្រុង Da nang នាថ្ងៃទី២៤ ខែមិថុនា គណៈកម្មាការចាត់តាំង បានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន។
សកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ៦ របស់ក្រុមប្រឹក្សា មូលនិធិបរិស្ថានសកលលោក - ảnh 1សកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ៦ របស់ក្រុមប្រឹក្សា មូលនិធិបរិស្ថានសកលលោក 

ព្រឹត្តិការណ៍ដ៏សំខាន់លើកនេះគឺជាសម័យប្រជុំក្រុមប្រឹក្សារ GEF លើកទី ៥៤ (ចាប់ផ្តើមពីថ្ងៃទី ២៤ ដល់២៦ ខែមិថុនា)។ កិច្ចប្រជុំក្រុមប្រឹក្សា GEF លើកទី ៥៤ នេះត្រូវបានធ្វើឡើងដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយ សហជួយឧបត្ថម្ភដែលត្រូវបានធ្វើបច្ចុប្បន្នកម្ម ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការរបស់ GEF និងកំណត់ផែនការនិងថវិការបស់ GEF សម្រាប់ឆ្នាំ ២០១៩ ជាដើម។ ក្នុងថ្ងៃ ធ្វើការទី២នេះក៏មានព្រឹត្តិការណ៍ខាងក្រៅពីកិច្ចប្រជុំជាច្រើនផងដែរដើម្បីពិភាក្សាគ្នាទៅវិញទៅមកអំពីបញ្ហាសំខាន់ៗនៅលើពិភពលោកដូចជាស្បៀងអាហារ បំរែបំរួលបរិស្ថានការអភិរក្សជីវចម្រុះ កាត់បន្ថយនៃការរិចរិលដី និងការពង្រឹង សមត្ថភាពថ្នាក់ជាតិដើម្បីបំពេញតាមតម្រូវការប្រកបដោយតម្លាភាពជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ