សកម្មភាពជាច្រើនជួយជ្រោមជ្រែងទិវាកុមារអន្តរជាតិ (ថ្ងៃទី ១ ខែមិថុនា) និងខែសកម្ម ភាពដើម្បីកុមារវៀតណាមឆ្នាំ ២០២៣

(VOVWORLD) - នៅទីក្រុង Can Tho មជ្ឈមណ្ឌលជួយឧបត្ថម្ភសិស្សានុសិស្ស-និស្សិតទីក្រុង Can Tho បានសហការជាមួយអង្គភាពដៃគូ រៀបចំកម្មវិធី "រថយន្តក្រុងនៃក្ដីសុបិន - តភ្ជាប់ សេចក្ដីស្រឡាញ់"។ 

សកម្មភាពជាច្រើនជួយជ្រោមជ្រែងទិវាកុមារអន្តរជាតិ (ថ្ងៃទី ១ ខែមិថុនា) និងខែសកម្ម ភាពដើម្បីកុមារវៀតណាមឆ្នាំ ២០២៣ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong ប្រគល់រង្វាន់ទី១នៃការប្រឡងនិងពិព័រណ៍គំនូរកុមារទូទាំងប្រទេស ឆ្នាំ២០២៣។ (រូបថត៖ Thanh Tung/VNA)
កាលពីយប់ថ្ងៃទី ៣១ ឧសភា នៅរដ្ឋធានីហាណូយ បានប្រារព្ធធ្វើឡើងពិធី ប្រគល់រង្វាន់នៃការប្រឡងនិងពិព័រណ៍គំនូរកុមារទូទាំងប្រទេសឆ្នាំ ២០២៣។ ក្រោយ រយៈពេលជាងពីរខែបំផុសការប្រឡង គណៈកម្មាធិការរៀបចំបានទទួលគំនូរជាង ៣៨ ពាន់ផ្ទាំងរបស់អង្គភាពសាលា អគារវប្បធម៌កុមារ និងមជ្ឈមណ្ឌលវិចិត្រសិល្បៈនៃខេត្តក្រុងចំនួន៤៤ ផ្ញើរមកចូលរួម។
កាលពីម្សិលមិញផងដែរ ខេត្ត ត្រាវិញ បានបំផុសខែសកម្មភាពដើម្បីកុមារឆ្នាំ២០២៣ ដោយប្រធានបទ “រួមដៃគ្នាកាត់បន្ថយគ្រោះថ្នាក់ដល់កុមារ”។ លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រាវិញ បានឲ្យដឹងថា៖ “នៅក្នុងឱកាសនៃខែសកម្មភាពដើម្បីកុមារ អាជ្ញាធរគ្រប់ជាន់ថ្នាក់ សមូហភាព អង្គការនយោបាយ និងសង្គមចូលរួមបានយ៉ាងសកម្មក្នុងសកម្មភាពធានាសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបានការថែទាំសុខភាព ការលេងកំសាន្ត; រៀបចំសកម្មភាពជួយ ឧបត្ថម្ភ ចុះសួរសុខទុក្ខ ផ្តល់អំណោយ អាហារូបករណ៍ ហើយជួយពិនិត្យនិងព្យាបាល ជំងឺដល់កុមារក្រីក្រ កុមារជនជាតិភាគតិច កុមារដែលមានកាលៈទេសៈពិសេស កុមារ កំព្រា ជួយឧបត្ថម្ភគំរូការពារនិងបង្ការប្រឆាំងគ្រោះថ្នាក់ដល់កុមារ”។
នៅទីក្រុង Can Tho មជ្ឈមណ្ឌលជួយឧបត្ថម្ភសិស្សានុសិស្ស-និស្សិតទីក្រុង Can Tho បានសហការជាមួយអង្គភាពដៃគូ រៀបចំកម្មវិធី "រថយន្តក្រុងនៃក្ដីសុបិន - តភ្ជាប់ សេចក្ដីស្រឡាញ់"។ តាមនោះ មជ្ឈមណ្ឌលបានរៀបចំដំណើរចុះសួរសុខទុក្ខ និងផ្តល់ អំណោយចំនួន ១៥០ ចំណែក ដល់អ្នកជំងឺកុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យឈាមវិទ្យានិងបញ្ចូលឈាម Can Tho; រៀបចំកម្មវិធី "រាត្រីនៃក្តីស្រឡាញ់" ជា មួយនឹងកម្មវិធីវសិល្បៈដ៏សម្បូរបែប សកម្មភាពទទួលបទពិសោធន៍ជាក់ស្តែង និង អំណោយដ៏មានអត្ថន័យ ព្រមទាំងបានផ្តល់អំណោយចំនួន ១៣៥ ចំណែកដល់កុមារ ដែលមានស្ថានភាពលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ