សកម្មភាពជាច្រើនជួយជ្រោមជ្រែងសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការបង្ការ ទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ ឆ្នាំ ២០២៣

(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅឧទ្យាន Thong Nhat នៃទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាម បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយដើម្បីការងារនិងទប់ស្កាត់អំពើហិង្សាឈរលើមូលដ្ឋានយេនឌ័រ ក្រោមប្រធានបទ “រួមដៃគ្នា រួមការផ្លាស់ប្តូរ”។ 
សកម្មភាពជាច្រើនជួយជ្រោមជ្រែងសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការបង្ការ ទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ ឆ្នាំ ២០២៣ - ảnh 1ព្រឹត្តិការណ៍ផ្សព្វផ្សាយ ដើម្បីបង្ការនិងទប់ស្កាត់អំពើហិង្សាលើយេនឌ័រ ក្រោមប្រធានបទ "ចូលរួមដៃ ផ្លាស់ប្តូរទាំងអស់គ្នា" (រូបថត៖ VOV)

នេះគឺជាព្រឹត្តិការណ៍មួយនៅក្នុងសកម្មភាពជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងខែសកម្មភាពសម្រាប់សមភាពយេនឌ័រ ការពារ និងទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកាដល់ថ្ងៃទី ១៥ ខែធ្នូ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានឲ្យដឹងថា៖ ឆ្លើយតបនឹងខែសកម្មភាពសមភាពយេនឌ័រ និងការទប់ស្កាត់  អំពើហិង្សាយេនឌ័រនៅឆ្នាំនេះ សម្ព័ន្ធនារីគ្រប់លំដាប់ថ្នាក់បានអនុវត្តយ៉ាងសកម្មនូវសកម្មភាពដូចជា៖ រៀបចំយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំ; ជំរុញសកម្មភាពទប់ស្កាត់ រកឃើញ បញ្ឈប់ និងដោះស្រាយករណីអំពើហិង្សា និងការរំលោភបំពានលើស្ត្រី និងកុមារឱ្យបានទាន់ពេលវេលា។ កៀរគរធនធានសម្រាប់ជួយជនរងគ្រោះពីអំពើហិង្សា និងការរំលោភបំពាន ក៏ដូចជាស្នើចេញគោលនយោបាយយ៉ាងសកម្មសម្រាប់ក្រុមស្ត្រីងាយរងគ្រោះ។

កាលពីម្សិលមិញផងដែរ នៅផ្លូវដើរថ្មើរជើង Bach Dang ទីក្រុង Hai Duong បានប្រព្រឹត្តទៅព្រឹត្តិការណ៍  "ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ជួយស្ត្រីចំណាកស្រុកឱ្យត្រឡប់ទៅផ្ទះវិញ"។ នៅទីនេះ កម្មាភិបាលនៃបណ្ឌិត្យសភានគរបាល និងសមាគមនារីខេត្តបានជូនដំណឹងដល់ប្រជាជនខេត្ត Hai Duong អំពីស្ថានភាពការធ្វើចំណាកស្រុកខុសច្បាប់នៅវៀតណាម និងឧក្រិដ្ឋកម្មទាក់ទងនឹងការធ្វើចំណាកស្រុកខុសច្បាប់; ណែនាំវិធីសាស្រ្ត និងល្បិចរបស់ឧក្រិដ្ឋជនទាក់ទងនឹងការធ្វើចំណាកស្រុកខុសច្បាប់ និងផលវិបាកនៃការធ្វើចំណាកស្រុកខុសច្បាប់នាបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ