សកម្មភាពជាច្រើនដើម្បីរំលឹកខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញនៅបរទេស

(VOVWORLD) - នាថ្ងៃទី ១៨ ខែឧសភា នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាមនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំដើម្បីរំលឹកខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៨៩០ / ថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២០)។
សកម្មភាពជាច្រើនដើម្បីរំលឹកខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញនៅបរទេស - ảnh 1ទិដ្ឋភាពនៃពិធីជួបជុំគ្នារំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញនៅកម្ពុជា   

លោក  Vu Ngoc Tuan ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាមានបំណងថាប្រជាជនកម្ពុជាដើមកំណើតវៀតណាម បន្តពង្រីកប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកស្ទួយជីវភាពរស់នៅ និងធ្វើឲ្យជាក់ស្តែងនូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញថា “មនុស្សគ្រប់រូបមានអាហារនិងសម្លៀកបំពាក់ គ្រប់ៗគ្នា ហើយទទួលបានការសិក្សាដែរ” ។

នាថ្ងៃដដែលនោះ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមចំណងជើងថា“ លោកប្រធានហូជីមិញ - វីរៈបុរសរបស់ប្រទេសជាតិនិងឥស្សរជនវប្បធម៌ពិភពលោកដ៏ល្បីល្បាញ” ។ នៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Tran Thanh Cong បានមានប្រសាសន៍ថា៖

«សិក្ខាសាលានេះគឺជាឱកាសសម្រាប់មិត្តភក្តិអន្តរជាតិអាចស្វែងយល់កាន់តែច្បាស់អំពីជីវិតនិងសកម្មភាពរបស់លោកប្រធានហូជីមិញ ហើយការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញមិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេថែមទាំងចំពោះប្រជាជននៅលើពិភពលោកក្នុងចលនារំដោះប្រទេសជាតិ ជាពិសេសចំពោះតំបន់ទ្វីបអាហ្វ្រិក ដែលជាកន្លែងដែលលោកប្រធានហូជីមិញ មានឥទ្ធិពលយ៉ាងខ្លាំងក្លាផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់កម្មាភិបាលនិងបុគ្គលិកនៃស្ថានប័នបេសកកម្មនិងសហគមន៍វៀតណាមប្រចាំនៅអេហ្ស៊ីប នឹងខិតខំប្រឹងប្រែងសិក្សានិងធ្វើត្រាប់តាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ព្រមទាំង សាមគ្គីគ្នាដើម្បីបានបំពេញភារកិច្ចដែលបានប្រគល់ជូន»។

នាថ្ងៃទី ១៨ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិកក៏បានរៀបចំពិធីដាក់កម្រងផ្កានៅស្តូបលោកប្រធាន ហូជីមិញក្នុងបរិវេណស្ថានទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ