សកម្មភាពជាច្រើនរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ

(VOVWORLD) - នៅព្រឹកថ្ងៃទី ៣០ ខែមេសា ទីក្រុងហូជីមិញនឹងរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ។ ពិធីនេះត្រូវបានផ្សាយផ្ទាល់ចេញពីសាលប្រជុំ Thong Nhat។
សកម្មភាពជាច្រើនរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ - ảnh 1 វិមានឯករាជ្យ (រូបថត៖ dantri.com.vn)

ដើម្បីរំលឹក ខួបលើកទី ៤៥ ឆ្នាំ នៃទិវារំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥  - ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០) និង លើកទី ១៣៤ នៃទិវា ពលកម្មអន្តរជាតិ (ថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៨៨៨-ថ្ងៃទី ១ ខែឧសភា  ឆ្នាំ ២០២០) ទីក្រុងហូជីមិញនឹងរៀបចំសកម្មភាព ប្រកបដោយអត្ថន័យជាក់ស្តែងជាច្រើន ដោយមានគោល ដៅឃោសនា អប់រំ រំលឹកប្រពៃណីស្នេហាជាតិ លើកកំពស់ការយល់ដឹងសម្រាប់កម្មាភិបាល និងប្រជាជនគ្រប់រូបអំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃជ័យជំនះ ៣០ មេសា និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា។

អាស្រ័យហេតុនេះ នាព្រឹកថ្ងៃទី ៣០ ខែមេសា ទីក្រុងហូជីមិញនឹងរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ ។ ពិធីនេះត្រូវបានផ្សាយផ្ទាល់ចេញពីសាលប្រជុំ Thong Nhat។ ទន្ទឹមនឹងនេះ គណៈចាត់តាំងទិវាបុណ្យធំៗនៃទីក្រុងហូជីមិញនឹងរៀបចំពិព័រណ៍រំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិ និងលើកទី ១៣៤ នៃទិវាពលកម្មអន្តរជាតិនៅតាមវិថីដើរថ្មើរជើង Nguyen Hue ផ្លូវ Dong Khoi ខ័ណ្ឌទី ១ ចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ១០ ខែឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ