សកម្មភាពជាច្រើនរំលឹកខួបលើកទី ៦៧ ឆ្នាំនៃជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu

(VOVWORLD) -  នៅវៀតណាមក្នុងប៉ុន្មានថ្ងៃនេះកំពុងប្រព្រឹត្តទៅនូវសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៦៧ ឆ្នាំនៃជ័យជំនះ Dien Bien Phu ជាប្រវត្តិសាស្ត្រ (៧ ឧសភា ១៩៥៤- ៧ ឧសភា ២០២១)។ 

សកម្មភាពជាច្រើនរំលឹកខួបលើកទី ៦៧ ឆ្នាំនៃជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu  - ảnh 1ប្រតិភូបានចូលរួមពិធីសម្ពោធវិហារគោរពវិញ្ញាណក្ខ័ន្ធឧត្តមសេនីយ៍ Vo Nguyen Giap  (រូបថត៖ Quang Quyet/TTXVN)

នាយប់ថ្ងៃទី ៦ ឧសភា នៅទីបញ្ចុះសពយុទ្ធជនពលីអេ១ (នៃទីក្រុង Dien Bien Phuខេត្ត Dien Bien) សម្ព័ន្ធយុវជនខេត្ត Dien Bien បានរៀបចំពិធីអុជធូបនិងទៀន ឧទ្ទិសកុសលជូនវីរជនពលី រំលឹកខួបលើកទី ៦៧ នៃជ័យជំនះ Dien Bien Phu។ សកម្មភាពនេះបង្ហាញពីទំនៀមទម្លាប់ “តបស្នងសងគុណ” និង “ផឹកនឹកដល់ប្រភពដើម” របស់ប្រជាជនវៀតណាមនិយាយរួមនិងយុវជន Dien Bien Phu និយាយដោយឡែក  ជូនចំពោះវីរជន យុទ្ធជនពិការនិងកុលបុត្រកុលធីតារបស់ប្រជាជាតិវៀតណាមដែលពលីកម្មយ៉ាងអង់អាចក្លាហាន ដើម្បីឯករាជ្យភាពនិងសេរីភាពរបស់ប្រទេសជាតិ និងបង្កើតឡើងជ័យជំនះ Dien Bien Phu “ដ៏រញ្ជយព្រះធរណី”។

ក្នុងឱកាសខួបលើកទី ៦៧ នៃជ័យជំនះ Dien Bien Phu នៅទីក្រុង Dien Bien បានបង្ហើយផ្ទាំងគំនូរ Panorama ដែលមានទ្រង់ទ្រាយធំ សម្តែងឡើងវិញទិដ្ឋភាពទាំងស្រុងនៃយុទ្ធនាការណ៍ Dien Bien Phu។ រូបគំនូរនេះ មិនត្រឹមតែបង្គប់នូវតម្លៃប្រវត្តិសាស្ត្រ ជាសារបង្ហាញពីបំណងប្រាថ្នាចង់បានសន្តិភាព សាមគ្គីភាពការតស៊ូមិនចេះនឿយហត់របស់កងទ័ពនិងប្រជាជនវៀតណាមប៉ុណ្ណោះទេ  ថែមទាំងជាចំណុចលេចធ្លោថ្មីសម្រាប់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់ Dien Bien និងជាប្រភពឯកសារដ៏មានតម្លៃចូលរួមចំណែកអភិរក្សនិងអប់រំ ប្រពៃណីបដិវត្តសម្រាប់មនុស្សជំនាន់ក្រោយ។

សកម្មភាពជាច្រើនរំលឹកខួបលើកទី ៦៧ ឆ្នាំនៃជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu  - ảnh 2ប្រតិភូសម្ព័ន្ធយុវជនបានជូនផ្កាដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរបុរសយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលី អេ១ ទីក្រុង Dien Bien Phu ខេត្ត Dien Bien ក្នុងឱកាសខួបលើកទី ៦៧ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤-៧ ឧសភា ២០២១)  (រូបថតៈ Xuan Tu/TTXVN)

លោក Nguyen Huu Chap និងលោក Pham Duc Co អតីតយុទ្ធជន Dien Bien Phu ក្នុងពេលទស្សនាផ្ទាំងគំនូរបានចែករំលែកថា៖

"ខ្ញុំមានអារម្មណ៍ថាខ្ញុំទើបបានចូលរួមក្នុងយុទ្ធនាការនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មិនមែនជា ៦០ ឆ្នាំកន្លងមកនោះទេ។ ប៉ុន្តែដោយឃើញផ្ទាំងគំនូរបង្ហាញពីសកម្មភាពយុទ្ធនាកា Dien Bien Phu នេះ ខ្ញុំទំនងជាស្រមើស្រមៃពីយុគសម័យតស៊ូប្រយុទ្ធដ៏វីរភាពនឹករលឹកអាឡោះអាល័យពីបងប្អូនយុទ្ធមិត្តនិងសមមិត្តដែលបានស្លាប់ដើម្បីប្រទេសជាតិសុខសន្តិភាពដូចសព្វថ្ងៃនេះ"។

"ពេលខ្ញុំមកទស្សនានៅទីនេះ ខ្ញុំឃើញថា យើងអាចបង្ហាញបានយុទ្ធនាការ Dien Bien Phu ក្នុងផ្ទាំងគំនូរបែបនេះគឺមានតម្លៃណាស់។ ប៉ុន្តែយើងហាក់ដូចជាកំពុងនាំគ្នារំលឹកនូវប្រវតិ្តសាស្រ្តដែលកាលពី ៦៧ ឆ្នាំមុន យើងរឹតតែមានមោទនភាពថែមទៀតដែលបងប្អូនប្រុសស្រីបានលះ បង់ឈាមស្រស់និងសាច់ស្រស់របស់ខ្លួន ដើម្បីដណ្តើមយកប្រទេសជាតិសព្វថ្ងៃនេះមកវិញ និង ដណ្តើមទឹកដីដែលជាប្រវត្តិសាស្ត្រDien Bien Phu នេះ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ