សកម្មភាពជាច្រើនរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

(VOVWORLD) -នាយប់ថ្ងៃទី ១៩ ធ្នូ នៅទីក្រុងហាណូយ អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកម្មវិធីសម្ដែងសិល្បៈពិសេស។
សកម្មភាពជាច្រើនរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម - ảnh 1សកម្មភាពជាច្រើនរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម 

នាយប់ថ្ងៃទី ១៩ ធ្នូ នៅទីក្រុងហាណូយ អគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកម្មវិធីសម្ដែងសិល្បៈពិសេស។ នេះគឺជាសកម្មភាពសំដៅឆ្ពោះទៅ រំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២/ធ្នូ/១៩៤៤ -២២/ធ្នូ/២០១៧) លើកទី ២៨ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូល (២២/ធ្នូ/១៩៨៩ -២២/ធ្នូ/២០១៧) លើកទី ៤៥ ទិវាជ័យជំនះ ហាណូយ Dien Bien Phu លើអាកាស (ធ្នូ/១៩៧២ -ធ្នូ/២០១៧) ។

នាថ្ងៃទី ១៩ ធ្នូដដែល ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម អគ្គស្នងការនយោបាយ នយោបាយ កងទ័ពប្រជាជនវៀតណាម និងវិទ្យុសម្លេងវៀតណាមរួមសហការរៀបចំកម្មវិធីសម្ដែងសិល្បៈ កោះសមុទ្រ បេះដូងវៀតណាម ឆ្នាំ ២០១៧។ នេះគឺជាសកម្មភាពតបស្នងសងគុណចំពោះជំនាន់កម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនវៀតណាម និងប្រជាជនដែលរស់នៅកោះសមុទ្រ ដែលបានជំនះពុះពារលើការលំបាកការពាអធិបតេយ្យភាពមាតុប្រទេស។

នៅទីក្រុង Hai Phong បានប្រព្រឹត្តិទៅពិព័រណ៌រូបភាព សៀវភៅ និងឯកសារ “៧៣ ឆ្នាំ កងទ័ពប្រជាជនវៀតណាមកសាង ប្រយុទ្ធ និងការរីកចំរើន” និងពិព័រណ៌ “ជ័យជំនះ Dien Bien Phu លើអាកាស” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ