សកម្មភាពជាច្រើនអបអរសារទពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ Nam Bo

(VOVWORLD) -នាយប់ថ្ងៃទី ១៦ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្ត Tra Vinh បានប្រារព្ធ "សប្ដាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពម្ហូបអាហារ Nam Bo ដែលផ្សាភ្ជាប់ជាមួយពិធីបុណ្យអកអំបុកខេត្ត Tra Vinh ឆ្នាំ ២០១៨" ។
សកម្មភាពជាច្រើនអបអរសារទពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ Nam Bo - ảnh 1 សកម្មភាពអបអរសារទពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ Nam Bo (Phúc Sơn/TTXVN)

សប្ដាហ៍នេះរួមមានសកម្មភាពវប្បធម៌ កីឡាប្រជាប្រិយ និងរាត្រី"ពិធីបុណ្យអកអំបុក" ដែលបានសម្ដែងឡើងវិញនូវពិធីបុណ្យប្រពៃណី អកអំបុករបស់ជនរួមជាតិខ្មែរ Nam Bo ផងដែរ។ នៅសួនឧទ្យានទីក្រុង  Tra Vinh ក៏បានប្រព្រឹត្តិទៅមហោស្រពម្ហូបអាហារ Nam Bo ក្នុងសប្ដាហ៍នេះ។ ក្រៅពីនោះ នៅតាមដងទន្លេ Long Binh ទីក្រុង Tra Vinh ក៏បានប្រព្រឹត្តិទៅការប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរ Nam Bo ផងដែរ។

នាថ្ងៃដដែល នៅខេត្ត Soc Trang បានប្រារព្ធឡើងពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ការពន្លឿនពាណិជ្ជកម្ម និងពិធីបុណ្យអកអំបុកឆ្នាំ ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ