សកម្មភាពជួយជ្រោមជ្រែងយុទ្ធនាការ “ខ្ញុំស្រឡាញ់ហាណូយ” ឆ្នាំ២០២០

(VOVWORLD) - ក្នុងថ្ងៃទី៦និងថ្ងៃទី៧ មិថុនា សម្ព័ន្ធសមាគមន៍យុវជនទីក្រុងហាណូយ បានរៀបចំសកម្មភាពជាច្រើនក្នុងបំណងជួយជ្រោមជ្រែងយុទ្ធនាការ “ខ្ញុំ ស្រឡាញ់ហាណូយ” ឆ្នាំ២០២០ ដើម្បីឆ្ពោះទៅអបអរសាទរពិធីរំលឹកខួបលើកទី៦៦ នៃទិវារំដោះរដ្ឋធានីហាណូយ និងរំលឹកខួប១០១០ឆ្នាំ ថាំងឡុង-ហាណូយ ផងដែរ។
សកម្មភាពជួយជ្រោមជ្រែងយុទ្ធនាការ “ខ្ញុំស្រឡាញ់ហាណូយ” ឆ្នាំ២០២០ - ảnh 1 យុវជនយ៉ាងច្រើនកុះករចូលរួមសកម្មភាពជួយជ្រោមជ្រែងកម្មវិធី "ខ្ញុំស្រឡាញ់ហាណូយ" (រូបថត៖ laodongthudo.vn)

នាថ្ងៃទី៦ មិថុនា ក្លឹបរថយន្តដឹកទំនិញវៀតណាម (Pickup Vietnam Club – PVC) បានប្រមូលផ្ដុំគ្នានៅស្រុក Ky Son ខេត្ត Hoa Binh។ បណ្ដា សមាជិកក្លឹបបានរៀបរថយន្តដឹកទំនិញរបស់ខ្លួនទៅជាឃ្លា “PVC LOVE HANOI” ដ៏ពោរពេញទៅដោយអត្ថន័យ។

នាថ្ងៃទី៧ មិថុនា ក្លឹបយុវជនចលនាការបរិច្ឆាគឈាមហាណូយបាន ប្រមូលសមាជិកនិងយុវជនប្រមាណ១០០០នាក់នៅតំបន់ដើរថ្មើជើងជុំវិញ បឹង Hoan Kiem ដើម្បីរៀបជាឃ្លា “ខ្ញុំស្រឡាញ់ហាណូយ”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ