សកម្មភាពដ៏មានអត្ថន័យអបអរសាទរទិវាសហគ្រិនវៀតណាម (ថ្ងៃទី១៣ តុលា)

(VOVWORLD) - ក្នុងឱកាសទិវាសហគ្រិនវៀតណាម (ថ្ងៃទី១៣ តុលា) នាថ្ងៃទី ១២ តុលា កម្មវិធី ជួបប្រាស្រ័យជាមួយសហគ្រិនវៀតណាមឆ្នើមនិងពិធីប្រកាស លើកតម្កើងម៉ាកយីហោ វៀតណាមរឹងមាំឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ 

ក្រោមប្រធានបទ “ស្ថាបនា និងអភិវឌ្ឍន៍ម៉ាកយីហោវៀតណាមបៃតង” កម្មវិធីបានពិនិត្យមើល ផ្តល់ យោបល់ ប្រកាស ហើយលើកតម្កើងប្រភេទនានាដូចខាងក្រោម៖ ម៉ាកយីហោកំពូល វៀតណាមទាំង១០; ម៉ាកយីហោបៃតងកំពូលទាំង១០; ម៉ាកយីហោឆ្នើមកំពូលទាំង១០; ម៉ាកយីហោធនាគារ សេវាកម្មហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ ឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យាឌីជីថល និងលក់រាយកំពូលទាំង១០។ ជាពិសេស កម្មវិធីនេះក៏បានលើក តម្កើងសហគ្រិនឆ្នើមចំនួន៨រូបផងដែរ។
សកម្មភាពដ៏មានអត្ថន័យអបអរសាទរទិវាសហគ្រិនវៀតណាម (ថ្ងៃទី១៣ តុលា) - ảnh 1ថ្នាក់ដឹកនាំខេត្ត Ca Mau ប្រគល់ប័ណ្ណសរសើរជូនសហគ្រិនគំរូឆ្នាំ ២០២២។ រូបថត៖ nhadan.vn
នារសៀលថ្ងៃទី ១២ តុលា ក្នុងពិធីជួបជុំនិងលើកតម្កើងសហគ្រិននិងសហ គ្រាសគំរូក្នុងខេត្ត លោក Huynh Quoc Viet ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានបញ្ជាក់ថា សហគ្រិននិងសហគ្រាសជានិច្ចកាល រួមដំណើរជាមួយខេត្ត រួម ចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តប្រកប ដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ជាពិសេសរួមជាមួយមូលដ្ឋាន បំពេញបានយ៉ាងល្អនូវការទទួល ខុសត្រូវចំពោះសង្គម ធានាការងារសន្តិសុខសង្គម។ ខេត្ត Ca Mau សន្យាបន្តរួម ដំណើរជាមួយសហគ្រាស ធានាការបំពេញតម្រូវការអភិវឌ្ឍរបស់សហគ្រាស និង សមាសភាគសេដ្ឋកិច្ច កសាងខេត្ត Ca Mau ជាជំហានៗឲ្យមានការអភិវឌ្ឍយ៉ាងឆាប់ រហ័សនិងប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ