សកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសំរាប់កម្មករ ពលករ

(VOVWORLD) - នាព្រឹកថ្ងៃទី៤ កុម្ភៈ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការ ចលនាប្រជាជនមជ្ឈឹមនិងថ្នាក់ដឹកនាំអគ្គសម្ព័ន្ធពលករវៀតណាម បានទៅសាក សួរសុខទុក្ខនិងជូនអំណោយចំពោះក្រុមកម្មករ ពលករ មានជីវភាពរស់នៅ លំបាក ដែលកំពុងចូលរួមការសាងសង់ខ្សែផ្លូវរថភ្លើងនគរលេខ១ នៅខ័ណ្ឌទី១ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។
សកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសំរាប់កម្មករ ពលករ - ảnh 1 លោកស្រី Truong Thi Mai (កណ្ដាល) ទៅទស្សនាខ្សែរថភ្លើងនគរលេខ១ (រូបថត៖ Laodong)


 
នាព្រឹកថ្ងៃទី៤ កុម្ភៈ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការ ចលនាប្រជាជនមជ្ឈឹមនិងថ្នាក់ដឹកនាំអគ្គសម្ព័ន្ធពលករវៀតណាម បានទៅសាក សួរសុខទុក្ខនិងជូនអំណោយចំពោះក្រុមកម្មករ ពលករ មានជីវភាពរស់នៅ លំបាក ដែលកំពុងចូលរួមការសាងសង់ខ្សែផ្លូវរថភ្លើងនគរលេខ១ នៅខ័ណ្ឌទី១ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។

        នាថ្ងៃដដែល នៅមណ្ឌលឧស្សាហកម្ម Thuan Dao ខេត្ត Long An ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានទៅជួបសំណេះ សំណាលនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ចំពោះបណ្ដាកម្មករដែល កំពុងធ្វើការនៅក្នុងខេត្ត។

        មុននោះ នាថ្ងៃទី៣ កុម្ភៈនៅតំបន់ជាច្រើនក្នុងទូទាំងប្រទេស បានប្រព្រឹត្ត ទៅកម្មវិធី “បុណ្យចូលឆ្នាំថ្មីរួបរួមគ្នា”។ នេះជាសកម្មភាពមានអត្ថន័យជាក់ស្ដែង សំដៅជួយពលករទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយ កក់ក្ដៅនិងសប្បាយរីករាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ