សកម្មភាពថែទាំបុណ្យតេតប្រពៃណីសំរាប់ជនក្រីក្រអនុវត្តក្នុងទូទាំងប្រទេសវៀតណាម

សកម្មភាពថែទាំបុណ្យតេតប្រពៃណីសំរាប់ជនក្រីក្រអនុវត្តក្នុងទូទាំងប្រទេសវៀតណាម - ảnh 1
សកម្មភាពថែទាំបុណ្យតេតប្រពៃណីសំរាប់ជនក្រីក្របាននិងកំពុង អនុវត្តក្នុងទូទាំងប្រទេសវៀតណាម។ (Image: sggp.vn)

(VOVworld) – សកម្មភាពថែទាំបុណ្យតេតប្រពៃណីសំរាប់ជនក្រីក្របាននិងកំពុង អនុវត្តក្នុងទូទាំងប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៧ មករា ក្រុមហ៊ុន
ធានារ៉ាប់រង Prudential វៀតណាមសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ
ទីក្រុងហូជីមិញបានរៀបចំពិធីប្រគល់អំណោយចំនួន ៣២០ ដោយមានតំលៃ ១៧០ លានដុងក្នុងឱកាសទទួលបុណ្យតេតឆ្នាំមមីឆស័ក ២០១៤។ នេះគឺជាសកម្មភាព
ប្រចាំឆ្នាំដែលក្រុមហ៊ុន Prudential វៀតណាម បាន អនុវត្តក្នុងរយៈពេលច្រើនឆ្នាំ
កន្លងមក។ ចាប់ពីថ្ងៃទី ១៨ ដល់ទី ២៤ មករា មន្ទីរ ឧស្សាហពាណិជ្ជកម្មទីក្រុង
ហាណូយរួមជាមួយបណ្ដាអង្គភាពអាជីវកម្មបានដឹកជញ្ជូនមុខទំនិញប្រើប្រាស់
ចាំបាច់ទៅកាន់ឃុំចំនួន ១៣ នៅតំបន់ព្រៃភ្នំដាច់ស្រយ៉ាលសំដៅបង្កលក្ខណៈ
សំរាប់ប្រជាជនជាជនជាតិភាគតិចទទួលបុណ្យតេត ប្រពៃណី ២០១៤ ពេញលេញ
និងសប្បាយរីករាយ។ នាថ្ងៃទី ២៣ មករា ថ្នាក់ ដឹកនាំខេត្ត Quang Nam និងទីក្រុង
Hoi An បានជូនពរចូលឆ្នាំថ្មីនិងជូនអំណោយ សំរាប់ប្រជាជននិងយុទ្ធជននៅកោះ
Cu Lao Cham៕

ប្រតិកម្មទៅវិញ

ផ្សេងៗ