សកម្មភាពថែទាំបុណ្យតេតប្រពៃណីសំរាប់មុខសញ្ញាគោលនយោបាយបានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស

សកម្មភាពថែទាំបុណ្យតេតប្រពៃណីសំរាប់មុខសញ្ញាគោលនយោបាយបានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស - ảnh 1
ក្រុមការងាររបស់ទីក្រុងហូជីមិញបានមកសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់វីរអ្នកម្ដាយចំនួន
៩នាក់និងជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Nam (baoquangnam.com)


         Vovworld-នាថ្ងៃទី១១មករា មន្ទីការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Ha
Nam បានសហការជាមួយសាខាធនាគារពាណិជ្ជកម្មភាគហ៊ុន Sacombank នៅ
Ha Nam បានរៀបចំប្រគល់អំណោយអំណរបុណ្យតេតប្រពៃណី២០១៤សំរាប់​
កុមារ​កំព្រានិងជនពិការចំនួន២១០នាក់នៅមជ្ឈមណ្ឌលគាំពារចំនួន២ក្នុងខេត្ត។ អំណោយមានតំលៃ៣៥ម៉ឺនដុងក្នុងមួយចំណែក។​ នាថ្ងៃដ៏ដែលក្រុម​ការងាររបស់​
ទីក្រុង​ហូជីមិញបានមកសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់វីរអ្នកម្ដាយចំនួន​៩នាក់និងជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Nam ជាមួយ​តំលៃប្រាក់ជាង១ពាន់លានដុង។ បញ្ជាការកងទ័ពការពារព្រំដែនបានសហការ​
ជាមួយ​សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញមកសាកសួរសុខទុក្ខ​និងជូនអំណោយកម្មាភិបាលយុទ្ធជាប៉ុស្តិការពារព្រំដែននានានិងគ្រួសារក្រីក្រនៅ
ខេត្ត Son La ជាមួយអំណោយ៦០០ចំណែកមានតំលៃជាង១ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ