សកម្មភាពទទួលបុណ្យតេតរបស់អាណិកជនវៀតណាមលើទូទាំងពិភពលោក

(VOVworld)-បុណ្យតេតប្រពៃណីអំណរសាទរនិទាឃៈរដូវឆ្នាំរកានព្វស័កបាន ប្រ
 ព្រឹត្តទៅយ៉ាងកក់ក្តៅនាថ្ងៃទី២២មករានៅស្ថានទូតវៀតណាមប្រចាំក្រុងឡុង ប្រ
 ទេសអង់គ្លេសដោយមានការចូលរួមរបស់ជនវៀតណាមជាង៤០០នាក់មកពីគ្រប់
ទិសទីប្រទេសអង់គ្លេស។ អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
 នៅអង់គ្លេស លោក Nguyen Van Thao បានអំពាវនាវឲ្យបងប្អូនអាណិកជននៅ
 អង់គ្លេសរួមកម្លាំងកាយចិត្តចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិយាយរួមក៏ដូចជា
ក្នុង ទំនាក់ទំនងរវាងវៀតណាមជាមួយអង់គ្លេសនិយាយដោយឡែក។

សកម្មភាពទទួលបុណ្យតេតរបស់អាណិកជនវៀតណាមលើទូទាំងពិភពលោក - ảnh 1
សកម្មភាពទទួលបុណ្យតេតរបស់អាណិកជនវៀតណាមលើទូទាំងពិភពលោក


        នៅទីក្រុង Sao Paulo  ស្ថានទូតវៀតណាមប្រចាំនៅប្រទេសប្រេស៊ីល និង
គណៈកម្មាធិការទំនាក់ទំនងសហគមន៍ជនវៀតណាមនៅទីនេះបានរៀបចំពិធី
ជួប សំណេះសំណាលទទួលបុណ្យតេតនិទាឃៈរដូវឆ្នាំរកានព្វស័ក ដោយមាន
វត្តមាន ឯកអគ្គរដ្ឋទូត Do Ba Khoa និងកម្មាភិបាលស្ថានទូតរួមទាំងតំណាង
សហគមន៍ជនវៀតណាមទៀតផង។

        នាយប់ថ្ងៃទី២២មករា នៅ Fukuoka ប្រទេសជប៉ុន ស្ថានកុងស៊ុលវៀតណាម
 និងសមាគមយុវជន និស្សិតវៀតណាមនៅ Fukuoka បានរួមសហការរៀបចំបុណ្យ
 តេតសហគមន៍ទទួលនិទាឃៈរដូវឆ្នាំរកានព្វស័ក ដែលទាក់ទាញការចូលរួមរបស់
 គ្រូបង្រៀន និស្សិតអន្តរជាតិនិងតំណាងជនវៀតណាមដែលកំពុងរស់នៅនិងសិក្សា
រៀនសូត្រនៅតំបន់ Kyushu – Okinawa ប្រទេសជប៉ុន។
មនុនោះ នាយប់ថ្ងៃទី២១មករា នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ស្ថានទូតវៀត
ណាម នៅទីនេះក៏បានរៀបចំបុណ្យតេតសហគមន៍ទទួលនិទាឃៈរដូវឆ្នាំរកានព្វ
ស័ក ២០១៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ