សកម្មាភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធាន រដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេង សំរិន

ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយប្រធានរដ្ឋសភា សម្តេច ហេង
សំរិន អញ្ចើញមកដល់ទីក្រុងហូជីមិញ កាលពីថ្ងៃទី ២០ កក្កដា បំពេញទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម។ នារសៀលថ្ងៃទី ២២ កក្កដា ពិធីទទួលជាផ្លូវការប្រធាន
រដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាត្រូវបាន
រៀបចំនៅសណ្ឋាគារដ្ឋាភិបាលនៅទីក្រុងហាណូយ។

ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung អបអរសារទយ៉ាងខ្លៀវក្លាចំពោះ ឯកឧមត្ត
សម្តេច ហេង សំរិន ដែលអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមនិង
ចាត់ទុកថា៖ នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ ក្នុង”ឆ្នាំមិត្តភាព វៀតណាម-
កម្ពុជា ២០១២” និងរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ ទំនងការទូត
រវាងប្រទេសទាំង ២។ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖
 
“តាងនាមរដ្ឋសភានិងប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះសរចំពោះ
ប្រទេសកម្ពុជា ដែលបានលៃទុកឲ្យប្រទេសយើងខ្ញុំនូវចំណងមិត្តភាពស្មេះត្រង់មួយ។ ខ្ញុំជឿជាក់ថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងរួមចំ
ណែក ក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាងប្រទេសយើងទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។”

សកម្មាភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធាន រដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេង សំរិន - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung អបអរសារទយ៉ាងខ្លៀវក្លាចំពោះ ឯកឧមត្តសម្តេច ហេង សំរិន (Image: Vietnamplus)

ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានសម្តែងនូវកិត្តិយសនិងអំណរគុណ
ចំពោះការធ្វើបដិសញ្ធរកិច្ចយ៉ាងរាក់ទាក់ ដែលរដ្ឋសភាប្រជាជនវៀតណាមបាន
លៃទុកឲ្យ គណៈប្រតិភូរដ្ឋសភាកម្ពុជា។      

“ក្នុងឱកាសដ៏មហោឡារឹកនេះ តាងនាមគណៈប្រតិភូរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ខ្ញុំថ្លែងអំណរគុណចំពោះការទទួលមហោឡារឹករបស់វៀតណាមដែលលៃទុកឲ្យយើង
ខ្ញុំ។ ការដែលនេះរួមចំណែកពំជ្រុំនិងពង្រឹងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពសាមគ្គីភាព ប្រពៃណីយូអង្វែងរវាងប្រទេសទាំង ២ វៀតណាម-កម្ពុជា ឲ្យខ្លាំងក្លាថែមទៀត។”  
 
ក្នុងការចរចារ ប្រធានរដ្ឋសភានៃប្រទេសទាំង ២ បានជូនដំណឹងឲ្យគ្នាអំពីស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសកម្មាភាពរបស់រដ្ឋសភានៃប្រទេសនិមួយៗ។ ភាគីទាំង
២ បានឯកភាពថា៖នឹងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំង ២ ឲ្យកាន់តែស៊ីជំរៅនិងប្រកបដោយមានប្រសិទ្ធភាពថែមទៀតជាពិសេសក្នុងទំនាក់
ទំនងកិច្ចការបរទេស។ ភាគីទាំង ២ ក៏បានចែករំលែកបទពិសោជន៍លើវិស័យ
នីតិបញ្ញត្តិ ការជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី ជាដើម។
បន្ទាប់ពីការចរចារ ប្រធាន រដ្ឋសភា Nguyen Sinh Hung និងប្រធានរដ្ឋសភាកម្ពុជា
សម្តេច ហេង សំរិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង រដ្ឋសភានៃប្រទេសទាំង ២។ 

នារសៀលថ្ងៃដ៏ដែល នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្ស
កុម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ
សភាព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ដែលកំពុងមានដំណើរទស្សនកិច្ច មិត្តភាពជាផ្លូវការនៅវៀតណាម៕

សកម្មាភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធាន រដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេង សំរិន - ảnh 2
អគ្គលេខាគណៈកម្មាធិការមជ្ឃឹមបក្ស កុម្មុយនិស្តវៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន
(Image: Vietnamplus)

នាព្រឹកថ្ងៃទី ២៣ កក្កដា ប្រធានគណៈកម្មាធិការមជ្ឍឹមរណសិរ្សមាតុភូមិវៀតណាម
Huynh Dam បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណា ចក្រកម្ពុជាដឹកនាំដោយប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សារជាតិសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តមសម្តេច ហេង សំរិន។ ប្រធានរដ្ឋសភាកម្ពុជា សម្តេច
ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជិតខាងល្អប្រសើ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូអង្វែង រវាងប្រទេសទាំង ២ ក្នុងរយៈពេល
កន្លងទៅ។ ប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ
ចំពោះជំនួយឧបត្ថម្ភដ៏ធំធេងថ្លៃថ្នូរ ដែលវៀតណាម បានលៃទុកឲ្យប្រទេសកម្ពុជា ក្នុង
បុព្វហេតុរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងបុព្វហេតុ
កសាងប្រទេសនិងការពារប្រទេសជាតិ។

ប្រធានគណៈកម្មាធិការមជ្ឍឹមរណសិរ្សមាតុភូមិវៀតណាម Huynh Dam បានសម្តែង នូវជំនឿជឿជាក់ថា៖ រណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជារួមជាមួយរណសិរ្សមាតុភូមិ 
វៀតណាម បន្តអនុវត្តល្អកម្មវិធី ខ្លឹមសារ ដែលភាគីទាំង ២ បានចុះហត្ថលេខាក្នុងឆ្នាំ
២០១១ តទៅទៀត។

“រណសិតរ្សទាំង ២ បន្តសហប្រតិបត្តិការ ដើម្បីបំផុសបណ្ដាក្រសួង ផ្នែក ប្រជាជន អនុវត្តល្អបណ្ដាកិច្ចសន្យា ដែលរដ្ឋាភិបាលទាំង ២ រដ្ឋសភាទាំង ២ បានអនុម័ត្ត។ ភាគី
ទាំង ២ បន្តសហការបំផុសប្រជាជនកសាងផ្លូវព្រំដែនសន្តិភាពមិត្តភាពដែលក្លាយទៅ
ជាផ្លូវព្រំដែនសុខសានត្រាណ និងបង្ហាញចំណងមិត្តភាពរវាងប្រជាជននៃ ប្រទេសទាំង
២ តទៅទៀត៕”

សកម្មាភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធាន រដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេង សំរិន - ảnh 3
ប្រធានគណៈកម្មាធិការមជ្ឍឹមរណសិរ្សមាតុភូមិវៀតណាម Huynh Dam បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណា ចក្រកម្ពុជាដឹកនាំដោយប្រធានរដ្ឋសភាកម្ពុជា (Image: VOV online)


ប្រតិកម្មទៅវិញ

ផ្សេងៗ