សកម្មភាពពិធីបុណ្យនិទាឃៈរដូវពោរពេញទៅដោយអត្តសញ្ញាណជាតិលើទូទាំងប្រទេស

(VOVworld)-នាថ្ងៃទី៥កុម្ភៈ (ពោលគឺថ្ងៃទី៩កើតខែមិគសិរឆ្នាំរកានព្វស័ក) នៅ
 មណ្ឌលកេរិ៍ដំណែលជាតិពិសេសប្រវត្តិសាស្ត្រវប្បធម៌ស្តេច Tran នៅទីរួមស្រុក
 Dong Trieu ខេត្ត Quang Ninh បានបើកពិធីបុណ្យនិទាឃៈរដូវ Ngoa Van ២០១៧។
 តាំងពីព្រឹក ព្រលឹម តាមដងផ្លូវទាំងអស់ដែលចូលទៅក្នុងវត្ត Ngoa Van នោះ គឺ
ពេញទៅ ដោយភ្ញៀវដែលហូរមកអុជធុបនិងទស្សនាសោភ័ណ្ឌភាពលើភ្នំ Bao Dai
 ជាកន្លែង ដែលព្រះពុទ្ធ Tran Nhan Tong ចូលព្រះនិព្វាននាថ្ងៃទី១វិច្ឆិកាឆ្នាំ១៣០៨។
លោក Ha Hai Duong ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Dong Trieu បាន
ឲ្យដឹងថា៖

        “ពិធីបុណ្យនិទាឃៈរដូវ Ngoa Van ជាសកម្មភាពវប្បធម៌យ៉ាងជ្រាលជ្រៅដោយ
 អត្តន័យឆ្នោះទៅប្រភពដើម។ ហើយនេះក៏ជាឱកាសសម្រាប់ប្រជាជនគ្រប់ស្រទាប់
 ពុទ្ធសាសនិកនិងភ្ញៀវទេសចរមកពីគ្រប់ទិសទីធ្វើធមយាត្រាមកកាន់តំបន់ព្រះពុទ្ធ
 ក្នុង បំណងអុជធូប គយគន់ទេសភាពនិងសម្តែងនូវការដឹងគុណចំពោះគុណូបការៈ
 របស់ព្រះពុទ្ធ Tran Nhan Tong ព្រមទាំងលើកដំកើងនូវតម្លៃសតិអារម្មណ៍របស់
និកាយ Truc Lam និងបួងសួងសូមឲ្យប្រទេសជាតិសុខសាន្តត្រាន​ ប្រជាជនសម្បូ
ធូរធា”។

សកម្មភាពពិធីបុណ្យនិទាឃៈរដូវពោរពេញទៅដោយអត្តសញ្ញាណជាតិលើទូទាំងប្រទេស - ảnh 1
សប្បាយរីករាយជាមួយពិធីបុណ្យនិទាឃៈរដូវ


        ទន្ទឹមជាមួយគ្នានោះ នៅវត្ត Khai Nguyen ឃុំ Son Dong ទីរួមស្រុក Son Tay
 នៃទីក្រុងហាណូយ  នាថ្ងៃទី៥កុម្ភៈក៏បានបើកពិធីបុណ្យនិទាឃៈរដូវ An lac ២០១៧។
បានរៀបចំជាលើកដំបូង ពិធីបុណ្យនេះគឺសំដៅរីកសាយភាយនូវរបៀប រស់នៅតាម
រយៈសកម្មភាពបរិភាគម្ហូបបួសដើម្បីសន្តិភាព រក្សានិងពង្រីកនូវតម្លៃ វប្បធម៌ដ៏ល្អ
ប្រសើរបស់ជាតិ ឆ្ពោះទៅឆ្នាំថ្មីប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន។

        ក្នុងថ្ងៃដដែល នៅរមណីដ្ឋានជាតិ Dong Tien ស្រុក Ham Yen ខេត្ត Tuyen
Quang ក៏បានបើកពិធីបុណ្យ Dong Tien និងផ្សារស្រុកស្រែឆ្នាំ២០១៧។ នេះជា
សកម្មភាពប្រពៃណីរបស់ជនរួមជាតិបណ្តាជនជាតិក្នុងខេត្ត Tuyen Quang ដែល
 បានរៀបចំឡើងនៃថ្ងៃទី៩កើតខែមិគសិរ ដោយបំណងប្រាថ្នាទទួលឆ្នាំថ្មីប្រជា
 កសិករ ជួបតែសេចក្តីសុខ សុភមង្គល រដូវអំណោយផល​ ជាពិសេសគឺផ្សព្វផ្សាយ
នូវកសិផលប្រពៃណីរបស់តំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ