សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប្រទេសជប៉ុន

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប្រទេសជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុន (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៣ធ្នូនៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​
ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានសហព័ន្ធ​
សេដ្ឋកិច្ចជប៉ុន (Keidanren) លោក Yoneikura Hiromasa។ នៅពិធីជួបសន្ទនានេះ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់តួនាទីរបស់ Keidanren ក្នុង​ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ​រីឯលោក Yoneikura Hiromasa បាន​
អះអាងថា​នឹងខំប្រឹងប្រែងលាតត្រដាងអនុវត្តរាល់សំណើររបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung និងមានបំណងរដ្ឋាភិបាលវៀតណាមបន្តបង្កលក្ខណៈងាយ​
ស្រួល​សំរាប់អង្គភាពអាជីវកម្មរបស់ជប៉ុនមកស្វែងរកឱកាសបើកទូលាយកិច្ច​សហប្រតិបត្តិការវិនិយោគពិសេសគឺក្នុងវិស័យដែលត្រូវបានចាត់ទុកថាឧត្តម
ភាព​របស់ជប៉ុនដូចជាថាមពលអេលិចត្រូនិកសាងសង់ហេដ្ឋានរចនាសម្ព័ន្ធជា
ដើម។

        នាព្រឹកថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនា​ជាមួយ​
លោក Tanaka Akihiko ប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សំដៅផ្លាស់ប្តូរនិងឯកភាពវិធានការជំរុញកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍
រវាងប្រទេសទាំងពីរ។

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប្រទេសជប៉ុន - ảnh 2
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Tanaka Akihiko ប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA (VGP)


        នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា​វៀតណាមជានិច្ចកាល​ចាត់
ទុកការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុនជាអាទិភាពជួរមុខក្នុង
គោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ ការដែលជប៉ុនបានជួយឧបត្ថម្ភសកម្ម​សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមតាមរយៈប្រភពទុន ODA ក្នុង​អំឡុង២០ឆ្នាំកន្លងមក។ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរលោក Tanaka
Akihiko សហការជំរុញដើម្បីរដ្ឋាភិបាលជប៉ុនសន្យាផ្ដល់ ODA នៅកំរិត​ខ្ពស់​សំរាប់
ឆ្នាំសារពើព័ន្ធ២០១៣និងប៉ុន្មានឆ្នាំជាបន្ត​ជួយឧបត្ថម្ភវៀតណាម​អភិវឌ្ឍន៍​សេដ្ឋកិច្ចយ៉ាងលឿននិងចីរភាពក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាព​គំរោងការ
ធំៗដែលភាគីទាំងពីរបានព្រមព្រៀង។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង
ថា រដ្ឋាភិបាលវៀតណាមនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព​ប្រភពទុន ODA របស់ជប៉ុននិងបានបញ្ជាណែនាំក្រសួងផ្នែកទាក់ទិននានាអនុវត្ត​ត្រូវតាមល្បឿន
បណ្ដាគំរោងការ ODA។

         បន្ទាប់នោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Akio
Mimura ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន (JCCI) និងលោក Nakamura
Kuniharu ប្រធានសម្ព័ន្ធក្រុមហ៊ុន Sumitomo និងអង្គភាព​អាជីវកម្ម​ជួរ​មុខ​របស់ជប៉ុនក្នុង
វិស័យបច្ចេកវិទ្យាព័ត៌មាន។ ក្នុងបណ្ដាជំនួបសន្ទនានេះ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានលើកច្បាស់ថា រដ្ឋាភិបាលវៀតណាម​ជា​និច្ចកាលបង្កើតបរិយាកាស
វិនិយោគដ៏ទូលំទូលាយងាយស្រួលសំរាប់វិនិយោគិន​ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ