សកម្មភាពរបស់ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម Nguyen Thien Nhan នៅកូរ៉េខាងត្បូង

សកម្មភាពរបស់ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម Nguyen Thien Nhan នៅកូរ៉េខាងត្បូង - ảnh 1
លោក Nguyen Thien Nhan ផ្លាស់ប្តូរមតិជាមួយលោក Kim Young – Jong

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី
១៧ សីហា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសរិ្សមាតុភូមិវៀតណាម លោក
Nguyen Thien Nhan បានអញ្ជើញទៅទស្សនាខ័ណ្ឌ Jong no ទីក្រុងសេអូល ជាកន្លែង
ដែលមានរូបសណ្ឋាន គ្រប់គ្រងអំពីយន្តការគ្រប់គ្រងដោយខ្លួន សហគមន៌ភូមិស្រុកនិងសហករជឿនលឿនរបស់​កូរ៉េខាងត្បូង ព្រមទាំងនេះជាខ័ណ្ឌចងសម្ព័ន្ធភាព
ជាមួយខ័ណ្ឌ Tay Ho (ហាណូយ)។ នៅទី នេះ លោក Nguyen Thien Nhan បានវាយ
តម្លៃខ្ពស់ចំពោះរបៀបគ្រប់គ្រងប្រកបដោយប្រ​សិទ្ធិភាពរបស់ខ័ណ្ឌ Jong no ព្រមទាំង
វាយតម្លៃខ្ពស់ចំពោះគោលនយោបាយ លក្ខ័ណ្ឌធានា ឲ្យការអនុវត្តសកម្មភាពឃ្លាំមើល
របស់សមាគមស្វ័យគ្រប់គ្រងនៅខ័ណ្ឌ Jong no។ លោក Nguyen Thien Nhan បានឲ្យ
ដឹងថា បទពិសោធន៍ជាក់ស្តែងរបស់ខ័ណ្ឌ Jong no និងក្រុង សេអូលគឺមានអត្ថន័យ
សំខាន់ក្នុងការកសាងរូបសណ្ឋានឃ្លាំមើលប្រជាជននិងសកម្មភាព​ស្វ័យគ្រប់គ្រងនៅ
មូលដ្ឋាននៅវៀតពណាមបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ