សកម្មភាពរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang នៅ APEC ២០

ប្រធានរដ្ឋវៀតណាម Truong Tan Sang រួមជាមួយគណៈប្រតិភូរជាន់ខ្ពស់វៀតណាម នាថ្ងៃទី
៦ កញ្ញា បានអញ្ជើញមកដល់ទីក្រុង Vladivostok (រុស្ស៊ី) តាមសេចក្តីអញ្ជើញ របស់ប្រធានា
ធិបតីរុស្ស៊ី V.Putin ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់វេទិការសេដ្ឋកិច្ច តំបន់អាស៊ី-ប៉ាស្ស៊ីហ្វីក
លើកទី ២០ (APEC 20) និងបណ្ដាសកម្មភាពនៅតំបន់ ចុងបូព៌ារបស់រុស្ស៊ី។ ការចូលរួមក្នុង
សសន្និសីទ APEC 20 របស់ប្រធានរដ្ឋវៀតណាម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់
វៀតណាមគឺសំដៅអនុវត្តគោលមាគា៍កិច្ចការបរទេសរបស់មហាសន្និបាតបក្សកម្មុនិស្ត
វៀតណាមទូទាំងប្រទេសលើកទី ១១ ស្តីពីម្ចាស់ ការ សកម្មសមាហរណកម្មអន្តរជាតិដ៏
ស៊ីជំរៅនិងលើគ្រប់វិស័យ បន្តដើរតួនាទីសំខាន់ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់
ទ្វីបអាស៊ី-ប៉ាស្ស៊ីហ្វីក ក្នុងនោះមាន APEC។ តាមរយៈការរួមវិភាគទានចូលក្នុងកិច្ចសហ
ប្រតិបត្តិការ APEC និងបណ្ដាខ្លឹមសារ សំខាន់របស់សន្និសីទនេះ វៀតណាមនឹងជំរុញ
ទំនាក់ទំនងនយោបាយ ពាណិជ្ជកម្ម វិនិយោគជាមួយដៃគូរនានាធ្វើឲ្យស៊ីជំរៅទំនាក់ទំនង
រវាងវៀតណាមជាមួយបណ្ដា ប្រទេសជាសមាជិក APEC ឲ្យខ្លាំងក្លាថែមទៀត។ ក្នុង
ក្របខ័ណ្ឌសន្និសីទ APEC 20 នាថ្ងៃទី ៧ កញ្ញា ប្រធានរដ្ឋ Truong Tan Sang បានចូលរួម
និងមានសារនៅសន្និសីទ ជាន់ខ្ពស់អង្គភាពអាជីវកម្ម APEC ២០១២។ វិទ្យុសម្លេងវៀត
ណាមដកស្រង់ខ្លឹមសារលិខិតនៃ សារលិខិតនេះដល់អស់លោកអ្នកនាងក្រោយពីផ្នែក
ព័ត៌មាន៕

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang នៅ APEC ២០ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang បានចូលរួមនិងមានសារនៅសន្និសីទ ជាន់ខ្ពស់អង្គភាពអាជីវកម្ម APEC ២០១២។ (Image: VOV online)

ប្រតិកម្មទៅវិញ

ផ្សេងៗ