សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅទីក្រុង Can Tho

សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅទីក្រុង Can Tho - ảnh 1
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូល រួមពិធីប្រគល់ទឹកដោះគោសម្រាប់កុមារនៅក្រុង Can Tho

(VOVworld)-នាព្រឹកថ្ងៃទី១៦តុលា នៅសាលាបឋមសិក្សា Giai Xuan ១ ស្រុក
Phong Dien ទីក្រុង Can Tho ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
អញ្ជើញចូល រួមពិធីប្រគល់ទឹកដោះគោសម្រាប់កុមារនៅក្រុង Can Tho ជាមួយ
នឹងទឹកប្រាក់ចំនួន ៥៥០លានដុងដោយមូលនីធិទឹកដោះគោវៀតណាមឆ្ពោះទៅ
មុខរៀបចំឡើង។

        មុននោះ នាថ្ងៃទី១៥តុលា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
បានអញ្ជើញចូលរួមកម្មវិធីសិល្បៈនិងបំផុសចលនា “ដំណើរការតភ្ជាប់ក្តីស្រឡាញ់”
ឆ្នាំ២០១៦។​កម្មវិធីនេះបានប្រគល់អាហារូបករណ៍ចំនួន១១០ចំណែកសម្រាប់
សិស្ស និស្សិតឆ្នើមដែលជំនេះពុះពារលើការលំបាករបស់ទីក្រុង។​កម្មវិធីនេះ ជាកម្ម
វិធីដែល បានរៀបចំឡើងក្នុងទ្រង់ទ្រាយខេត្ត ក្រុងទាំង៦៣លើទូទាំងប្រទេស សំដៅ
ផ្សព្វផ្សាយ អំពីលទ្ធផលអនុវត្តសិទ្ធិមនុស្សនិងជម្រុញកិច្ចការពារ ថែទាំកុមារ ព្រម
ទាំងអំពាវនាវ សហគមន៍រួមដៃជួយឧបត្ថម្ភចំពោះកុមារមានស្ថានភាពលំបាកពិសេស
 កុមារក្រីក្រ ឧស្សាយាមបានសិក្សារៀនសូត្រនិងធ្វើសមាហរណកម្មអភិវឌ្ឍន៍ទៅមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ