សកម្មភាពរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅតំបន់

(VOVWORLD) - នាថ្ងៃទី២៦ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះជនមានគុណូបការៈនៅ ទីក្រុង Hung Yen ភាគខាងជើងវៀតណាម។

(VOVworld) - នាថ្ងៃទី២៦ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះជនមានគុណូបការៈនៅ ទីក្រុង Hung Yen ភាគខាងជើងវៀតណាម។លោកឧបនាយករដ្ឋមន្រ្តីបានទៅ សាកសួរសុខទុក្ខនិងជូនអំណោយចំពោះវីរៈអ្នកម្ដាយ Ta Thi Ca មានអាយុ៩៦ ឆ្នាំ និងលោកយាយ Duong Thi The មានអាយុ៩២ឆ្នាំ ជាកម្មាភិបាលដំណាក់កាល តស៊ូប្រយុទ្ធនៅទីនេះ។

សកម្មភាពរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅតំបន់ - ảnh 1 បំភ្លឺទៀននៅឈាបនដ្ឋានខេត្ត Quang Tri (រូបថត៖VOV)

        នាថ្ងៃដដែល មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បានរៀបចំកម្មវិធី “ទៅតាមស្នាមជើងរបស់វីរៈជន” នៅខេត្តQuang Tri។ កម្មវិធីនេះរួមមាន សកម្មភាពជាក់ស្ដែងជាច្រើនដូចជា សាកសួរសុខទុក្ខ ពិនិត្យជំងឺ ចែកជូនឱសថឥត គិតថ្លៃ ជូនអំណោយចំពោះអតីតយុវជនស្ម័គ្រចិត្ត គ្រួសារ គោលនយោបាយនិង គ្រួសារយុទ្ធជនពិការដែលមានជីវភាពរស់នៅលំបាក។

        នាយប់ថ្ងៃទី២៦ កក្កដា នៅឈាបនដ្ឋានទីក្រុងហាណូយ យុវជននិងនិស្សិត ប្រមាណ២ពាន់នាក់បានទៅអុជធូប ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធចំពោះ កុលបុត្រកុលធីតាក្នុងទូទាំងប្រទេសដែលបានពលីជីវិតដើម្បីបុព្វហេតុតស៊ូ ប្រយុទ្ធរំដោះប្រជាជាតិនិងឯកភាពប្រទេសជាតិ។អ្នកស្រី Pham Thi Huyen និស្សិតមហាវិទ្យាល័យពាណិជ្ជកម្មបានចែករំលែកថា៖

        “កម្មវិធីនេះមានអត្ថន័យសំខាន់ណាស់ ដោយសារវាជួយឲ្យយុវជន និស្សិត និងមនុស្សគ្រប់រូបយល់បន្ថែមអំពីគុណូបការៈដ៏ធំធេងរបស់វីរៈជនដែលបានពលីជីវិតដើម្បីមាតុប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ