សកម្មភាពរំលឹកខួបលើកទី ១៣២ ឆ្នាំ ទិវា​កំណើត​របស់​លោកប្រធាន​ហូជីមិញ​នៅតាមប្រទេសជាច្រើននៅលើពិភពលោក

(VOVWORLD) - តំណាងស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីថ្នាក់ដឹកនាំសមាគមជនវៀតណាមនៅរុស្ស៊ី និងសហគមន៍ ជនវៀតណាមនៅទីក្រុង Saint Petersburg រួមទាំងតំណាងរដ្ឋអំណាចមូលដ្ឋាននានាបានរៀបចំពិធីថ្វាយផ្កានៅទីតាំងគ្រោងតំកល់ដាក់រូបសំណាកលោកប្រធានហូជីមិញនៅខ័ណ្ឌ Vyborgsky។
សកម្មភាពរំលឹកខួបលើកទី ១៣២ ឆ្នាំ ទិវា​កំណើត​របស់​លោកប្រធាន​ហូជីមិញ​នៅតាមប្រទេសជាច្រើននៅលើពិភពលោក - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានរៀបចំពិធីថ្វាយផ្ការំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិថីហូជីមិញនៅរដ្ឋធានីអាល់ហ្សេរី (រូបថត៖ baoquocte.vn)

នាថ្ងៃទី ១៩ ឧសភា នៅទីក្រុង Saint Petersburg របស់រុស្ស៊ីបានប្រព្រឹត្តិទៅ សកម្មភាពជាច្រើន ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ១៣២ ឆ្នាំ ទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២២)។

តំណាងស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីថ្នាក់ដឹកនាំសមាគមជនវៀតណាមនៅរុស្ស៊ី និង សហគមន៍ ជនវៀតណាមនៅទីក្រុង Saint Petersburg រួមទាំងតំណាងរដ្ឋអំណាចមូលដ្ឋាននានាបានរៀបចំពិធីថ្វាយផ្កានៅទីតាំងគ្រោងតំកល់ដាក់រូបសំណាកលោកប្រធានហូជីមិញនៅខ័ណ្ឌ Vyborgsky។

គណៈកម្មាធិការកិច្ចការបរទេសទីក្រុង Saint Petersburg បានរៀបចំសិក្ខាសាលាស្ដីអំពីលោកប្រធានហូជីមិញ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការកិច្ចការបរទេសទីក្រុង Saint Petersburg ក៏បានសម្របសម្រួលជាមួយគណៈគ្រប់គ្រងបន្ទាយ Pavlovsk (Peter និង Paul) បានរៀបចំពិធីរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញផងដែរ។

នាថ្ងៃទី ១៩ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានរៀបចំពិធីថ្វាយផ្ការំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិថីហូជីមិញនៅរដ្ឋធានីអាល់ហ្សេរី។

ទន្ទឹមនឹងនេះ ស្ថានទូតវៀតណាមប្រចាំនៅ សិង្ហបុរី និងសហគមន៍ជនវៀតណាម និងមិត្តភក្តិហុងគ្រីក៏បានរៀបចំកម្មវិធីរំលឹកខួបទិវាកំណើតរបស់លោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ