សកម្មភាពរំលឹកខួបលើកទី១២៦ទិវាកំណើតរបស់លោកប្រធានហូជីមិញក្នុងទូទាំងប្រទេស

សកម្មភាពរំលឹកខួបលើកទី១២៦ទិវាកំណើតរបស់លោកប្រធានហូជីមិញក្នុងទូទាំងប្រទេស - ảnh 1
ភ្ញៀវទស្សនាការតាំងពិព័រណ៍


(VOVworld)-នាថ្ងៃទី១៧ឧសភា គណៈចាត់តាំងការរំលឹកពិធីបុណ្យធំៗនៃទីក្រុង
ហូជីមិញ​បានបើកការតាំងពិព័រណ៍ចំនួនពីរស្តីពី “ប្រធានហូជីមិញ មគ្គុទេសជាទី ស្រឡាញ់របស់ជនជាតិវៀតណាម” និង “សីលធម៌លោកប្រធានហូជីមិញ គំរូ សម្រាប់បំភ្លឺឲ្យជំនាន់វ័យក្មេង”។ ការតាំងពិព័រណ៍ទាំងពីរនេះ ស្ថិតក្នុងក្របខ័ណ្ឌ នៃសកម្មភាពរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញ ថ្ងៃទី១៩
ឧសភា។ ក្នុងថ្ងៃដដែល គ្រឹះស្ថានបោះពុម្ភផ្សាយ Kim Dong បានបង្ហាញមុខ​សៀវ
ភៅមួយក្បាល ស្តីពី “គ្រូបង្រៀន Nguyen Tat Thanh នៅសាលា Duc Thanh” របស់
អ្នកនិពន្ធ Son Tung។​តាមរយៈសៀវភៅនេះ មិត្តអ្នកអាននឹងយល់ ច្បាស់នូវមនោ
សញ្ចេតនារបស់យុវជន Nguyen Tat Thanh (ជាឈ្មោះរបស់លោកប្រធានហូជីមិញ)
នៅពេលប្រទេស ជាតិកំពុងស្ថិតនៅក្នុងនឹមទាសភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ