សកម្មភាពរំលឹកខួបលើកទី១២៨ទិវាកំណើតលោកប្រធានហូជីមិញ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី១២៨ទិវាកំណើតលោកប្រធានហូជីមិញ នាថ្ងៃទី១៦ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “សតិអារម្មណ៍កសាងបក្សខាងសីលធម៌របស់លោកប្រធានហូជីមិញ៖ ខ្លឹមសារនិងតំលៃ”។
សកម្មភាពរំលឹកខួបលើកទី១២៨ទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1 កម្មវិធីរំលឹកខួបលើកទី១២៨ទិវាកំណើតលោកប្រធានហូជីមិញនៅទីក្រុងហូជីមិញកាលពីថ្ងៃទី១៣ ឧសភា (រូបថត៖ TTXVN)

  នៅព្រឹត្តិការណ៍នេះ តំណាងជាច្រើននាក់បានអះអាងថា សតិអារម្មណ៍កសាងបក្សខាងសីលធម៌របស់លោកប្រធានហូជីមិញនៅតែរក្សាមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការងារកសាងបក្សនាបច្ចុប្បន្ន។ លោកប្រធានហូជីមិញជានិច្ចកាលឈានមុខគេក្នុងការប្រតិបត្តិសីលធម៌បដិវត្តន៍ ពិសេសគឺសប្បុរសធម៌និងភាពស្និទ្ធស្នាលជាមួយប្រជាជន។

នាថ្ងៃដដែល មន្ទីរសុខាភិបាលខេត្ត Thua Thien – Hue ភាគកណ្ដាលវៀតណាមបានសហការជាមួយក្លឹបគ្រូពេទ្យវ័យក្មេងខេត្ត រៀបចំកម្មវិធីពិនិត្យជំងឺនិងផ្ដល់ថ្នាំឱសថដោយឥតគិតថ្លៃចំពោះជនក្រីក្រ ជនមានគុណូបការៈចំពោះបដិវត្តន៍នៅឃុំព្រៃភ្នំ Loc Hoa ស្រុក Phu Loc។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌកម្មវិធី “ឆ្ពោះទៅសហគមន៍ យុវវ័យតម្រាប់តាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ” របស់សម្ព័ន្ធយុវជនមន្ទីរសុខាភិបាលខេត្ត សំដៅជួយឧបត្ថម្ភ ចែករំលែកការលំបាកលំបិនជាមួយប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ