សកម្មភាពរំលឹកខួបលើកទី១២៩ទិវាកំណើតលោកប្រធានហូជីមិញនៅវៀតណាម

(VOVWORLD) - ពិព័រណ៍ដោយប្រធានបទ “ហូជីមិញ-ឆាយាល័ក្សមនុស្សមួយរូប” បាន ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៧ ខែឧសភា នៅសារមន្ទីរប្រវត្តិ សាស្ត្រជាតិ រដ្ឋធានី ហាណូយ។ ពិព័រណ៍នេះបានរួមចំណែកជួយអោយមហាជន ជាពិសេសគឺជំនាន់ យុវជនស្វែងយល់យ៉ាងជ្រាលជ្រៅអំពីជីវិត បុព្វហេតុ សតិអារម្មណ៍និងសីលធម៌ របស់លោកប្រធានហូជីមិញ។ 
សកម្មភាពរំលឹកខួបលើកទី១២៩ទិវាកំណើតលោកប្រធានហូជីមិញនៅវៀតណាម - ảnh 1មហាជនទៅទស្សនាពិព័រណ៍ស្ដីពីលោកប្រធានហូជីមិញ (រូបថត៖ VOV5) 

  សកម្មភាពដ៏មានអត្ថន័យជាក់ស្ដែងជាច្រើនកំពុងប្រព្រឹត្តទៅនៅគ្រប់តំបន់ទូទាំងប្រទេស វៀតណាមក្នុងឱកាសរំលឹកខួបលើកទី១២៩ទិវាកំណើតលោក ប្រធានហូជីមិញ ក៏ដូចជាខួបរយៈ ៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោក ប្រធានហូជីមិញផងដែរ។

        ពិព័រណ៍ដោយប្រធានបទ “ហូជីមិញ-ឆាយាល័ក្សមនុស្សមួយរូប” បាន ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៧ ខែឧសភា នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ រដ្ឋធានី ហាណូយ។ ពិព័រណ៍នេះបានរួមចំណែកជួយអោយមហាជន ជាពិសេសគឺជំនាន់ យុវជនស្វែងយល់យ៉ាងជ្រាលជ្រៅអំពីជីវិត បុព្វហេតុ សតិអារម្មណ៍និងសីលធម៌ របស់លោកប្រធានហូជីមិញ។ តាមនោះ លើកកំពស់ការទទួលខុសត្រូវរបស់ ជំនាន់វ័យក្មេងនាសព្វថ្ងៃដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ បណ្ឌិត Nguyen Van Cuong នាយកសារមន្ទីរប្រវត្តិសាស្ត្រជាតិ បាន អោយដឹងថា៖

        “ក្នុងចំណោមវត្ថុតាងចំនួនរាប់ពាន់ យើងខ្ញុំបានជ្រើសរើសឯកសារនិងវត្ថុ តាងដ៏ពិសេសនិងថ្លៃថ្លាចំនួន៣០០ដែលឆ្លុះបញ្ចាំងអំពីឆាយាល័ក្សលោកប្រធានហូជីមិញ ដែលជាមនុស្សមួយរូបដ៏សាមញ្ញផងនិងមហិមារទៀតផង ជាអគ្គមគ្គុ ទេសជាទីគោរពរាប់អានរបស់ប្រជាជនវៀតណាម ជាថ្នាក់ដឹកនាំនិងអ្នកវប្បធម៌ ទេពកោសល្យមួយរូបរបស់ពិភពលោក។ ក្នុងឱកាសនេះ យើងខ្ញុំក៏បានតាំង បង្ហាញកាដូមួយចំនួនដែលប្រជាជននៃបណ្ដាប្រទេសផ្សេងៗប្រគល់ជូនលោក ប្រធានហូជីមិញ ផងដែរ”។

        ពិព័រណ៍ “ហូជីមិញ-ឆាយាល័ក្សមនុស្សមួយរូប” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ខែឧសភាដល់ដំណាច់ខែសីហាឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ