សកម្មភាពរំលឹកខួបលើកទី៦៥ទិវាប្រពៃណីសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម

សកម្មភាពរំលឹកខួបលើកទី៦៥ទិវាប្រពៃណីសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម - ảnh 1
អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Don Tuan Phong (VNP)



        Vovworld-សកម្មភាពជាច្រើននឹងបានរៀបចំរំលឹកខួបលើកទី៦៥ទិវា​ប្រពៃណី​
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម (ទី១៧វិច្ឆិកា)។ នេះជាព័ត៌មាន​ត្រូវបាន
អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក
Don Tuan Phong នាំចេញក្នុងជំនួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននា​ថ្ងៃ​ទី​២៩
តុលានៅក្រុងហាណូយ។ តាមនោះសកម្មភាពជាច្រើននឹងបានរៀបចំ​ដូចជាការ
ចរចារស្ដីពីសកម្មភាពសន្តិភាពសាមគ្គីភាពមិត្តភាព រៀបចំសកម្មភាព​មកដល់
ប្រភពដើម ទស្សនាមណ្ឌលកេរ៌្តដំណែលបដិវត្តន៍ជាដើម។

        លោក Don Tuan Phong បានឲ្យដឹងថា ដោយមានអង្គការយ៉ាងតិចតូចនា​គ្រា
​ដំបូងនោះ ដល់ឥឡូវនេះសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានមាន​អង្គការ
សមាជិកចំនួន១១១។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សម្ព័ន្ធបណ្ដាអង្គការ​មិត្តភាព​បាន
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាមានការរួមចំណែកសំខាន់ក្នុងកិច្ចការបរទេសនិយាយដោយ
ឡែកនិងបុព្វហេតុផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍ប្រទេសជាតិនិងការពារមាតុប្រទេសនិយាយ
រួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ