សកម្មភាពរំលឹកខួបលើកទី៨៧នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ

(VOVWORLD) - នាយប់ថ្ងៃទី២៥ មីនានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ មូលនិធិជួយឧបត្ថម្ភទេពកោសល្យវ័យក្មេងវៀតណាម បានរៀបចំពិធី ប្រគល់រង្វាន់ជូនចំពោះជនគំរូចំនួន១០នាក់ក្នុងឆ្នាំ២០១៧។
សកម្មភាពរំលឹកខួបលើកទី៨៧នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) ប្រគល់រង្វាន់ជូនចំពោះជនគំរូវ័យក្មេង (រូបថត៖ TTXVN)


អញ្ជើញថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “ក្នុងដំណាក់កាលបច្ចុប្បន្ន យុវជនមានតួនាទីជាម្ចាស់នាអនាគតរបស់ ប្រទេសជាតិ ជាកម្លាំងឈានមុខក្នុងការកសាងនិងការពារមាតុប្រទេស។ ជា ពិសេស ទេពកោសល្យវ័យក្មេងជាកត្តាគន្លឹះក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិ ធ្វើសមាហរណកម្មអន្តរជាតិ និងកសាង លទ្ធិសង្គមនិយម។ ខ្ញុំមានគោលបំណងថា ប្អូនៗបន្តហាត់ពត់លត់ដំ សិក្សារៀន សូត្រតាមសតិអារម្មណ៍ សីលធម៌និងរចនាបទលោកប្រធានហូជីមិញ រស់នៅ ដោយមានការទទួលខុសត្រូវចំពោះខ្លួនឯង ក្រុមគ្រួសារនិងសង្គម”។

        នាថ្ងៃដដែល នៅសកលវិទ្យាល័យគមនាគមន៍ផ្លូវដែកម៉ូស្គូ គណៈគ្រប់គ្រង សម្ព័ន្ធយុវជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ក៏បានរៀបចំពិធីមិទ្ទីញរំលឹកខួប លើកទី៨៧ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ