សកម្មភាពរំលឹកខួបលើកទី៩២នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមលើទូទាំងប្រទេស

(VOVWORLD) -នាយប់ថ្ងៃទី២០មិថុនានៅទីក្រុងហា ណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជី មិញបានរៀបចំពិធីប្រគល់ពានរង្វាន់សារព័ត៌មានស្តីពីការងារសម្ព័ន្ធយុវជននិង ចលនាយុវជន-កុមារជំទង់ឆ្នាំ ២០១៧។ 
សកម្មភាពរំលឹកខួបលើកទី៩២នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមលើទូទាំងប្រទេស - ảnh 1

សកម្មភាពរំលឹកខួបលើកទី៩២នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមលើទូទាំងប្រទេស 

ចំណុចលេចធ្លោនៃការប្រឡងឆ្នាំនេះគឺវត្ត មានរបស់អត្ថបទជាច្រើនដែលបំផុសស្មារតីឈានមុខរបស់យុវវ័យក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងការពារមាតុប្រទេស។គណៈចាត់តាំងបានជ្រើសរើសវណ្ណកម្ម ឆ្នើមចំនួន៣៩ដើម្បីប្រគល់ពានរង្វាន់។ក្នុងនោះ រង្វាន់លេខ១ចំនួនពីរ ជូនចំពោះ អ្នកនិពន្ធ Nguyen Dang Hanh Phuc នៅកាសែត Thanh nien និងវេទិកា“Facebook  និងផលវិបាក” របស់កាសែត Tien Phong។ ពានរង្វាន់លេខពីរមានចំនួន៥រង្វាន់ ផងដែរ។

        នាថ្ងៃទី២០មិថុនា សមាគមអ្នកកាសែតខេត្ត Phu Yen សមាគមអ្នកកាសែត ខេត្ត Long An ក៏បានរៀបចំពិធីរំលឹកខួបលើកទី៩២នៃទិវាសារព័ត៌មានបដិវត្តន៍វៀត ណាមនិងប្រគល់ពានរង្វាន់សារព័ត៌មានសម្រាប់តំបន់នីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ