សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបុណ្យជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៧ ទិវា បុណ្យជាតិវៀតណាម (ថ្ងៃទី ២ កញ្ញា
 ឆ្នាំ ១៩៤៥ -ថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១២) នាព្រឹកថ្ងៃទី ១ កញ្ញា គណះប្រតិភូបក្ស រដ្ឋ
រដ្ឋសភា រដ្ឋាភិបាល គណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានទៅដាក់
កម្រងផ្កា និងចូលរួមពិធីគោរពវិញ្ញាណក្ខ័ណ្ឌ ថ្នាក់ជាតិ នៅប្រាងតម្កល់សព្វលោក
ប្រធានហូជីមិញ នៅរដ្ឋធានីហាណូយ។ ចូលរួមពិធីនេះមាន អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាម លោក Nguyen Phu Trong អតីត អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក
Le Kha Phieu , Nong Duc Manh ប្រធានរដ្ឋ Truong Tan Sang អតីតប្រធានរដ្ឋ Tran Duc Luong នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung អតីតប្រធានរដ្ឋសភា Nguyen Van An រួមជាមួយបណ្ដាថ្នាក់ដឹកនាំស្ថាប័ន
អង្គភាព អ្នកបដិវត្តន៍ជើងចាស់ទៀតផង។ ក៏ក្នុងព្រឹកថ្ងៃនេះដែរ គណះប្រតិភូ គណះកម្មាធិការបក្សយោធាមជ្ឈឹម គណះប្រតិភូគណះកម្មាធិការបក្សនគបាលមជ្ឈឹម នៃក្រសួងនគរបាល គណះប្រតិភូក្រសួងការបរទេស គណះកម្មាធិការលេខាបក្សក្រុង ក្រុមប្រឹក្សារប្រជាជន គណះកម្មាធិការប្រជាជនទីក្រុងហាណូយ បានអញ្ចើញចូលប្រាង
តម្កល់សព្វ គោរពវិញ្ញាណក្ខ័ណ្ឌ លោកប្រធានហូជីមិញ និងអូជធុបរំលឹកវិញ្ញាណក្ខ័ណ្ឌ
បណ្ដាវារះយុទ្ធជនពលីជីវិត។

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបុណ្យជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម - ảnh 1
គណះប្រតិភូបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានទៅដាក់កម្រងផ្កា និងចូលរួមពិធីគោរពវិញ្ញាណក្ខ័ណ្ឌ ថ្នាក់ជាតិ នៅប្រាងតម្កល់សព្វ លោកប្រធានហូជីមិញ នៅរដ្ឋធានីហាណូយ។ (Image: Internet)

ពិធីរំលឹកខួបអនុស្សាវរីយ៍ បុណ្យជាតិ ថ្ងៃទី ២ កញ្ញា ត្រូវបានរៀបចំដ៏មហោឡារឹក នៅស្ថានទូតវៀតណាម ប្រចាំនៅឯបរទេស។នាថ្ងៃទី ៣០ សីហា ថ្លែងមតិនៅពិធី រំលឹកខួបអនុស្សាវរីយ៍ បុណ្យជាតិ ថ្ងៃទី ២ កញ្ញា នៅស្ថានទូតវៀតណាម ប្រចាំនៅ
ចិន ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Van Tho បានរំលឹកឡើងវិញនូវបណ្ដា
កំណាត់ផ្លូវប្រវត្តិសាស្ត្រ និងសមិទ្ធិផលធំធេញនានា ដែលវៀតណាមទទួលបាន
ក្នុងរយះពេល ៦៧ ឆ្នាំកន្លងទៅ។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត Nguyen Van Tho បានតាងនាមអោយបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្ដែងការដឹងគុណ
ចំពោះបក្ស រដ្ឋាភិបាល និងប្រជាជន បណ្ដាប្រទេស មិត្តភ័ក្តនានា លើទូទាំងពិភព
លោក ដែលបានសកម្មគាំទ្រ ជួយឧបត្ថម្ភបុព្វហេតុតស៊ូរ ដើម្បីឯករាជប្រជាជាតិ និងឯកភាពប្រទេសមុននោះ ក៏ដូចជា បុព្វហេតុកសាងប្រទេសវៀតណាម នាសព្វ
ថ្ងៃ។ក៏ក្នុងថ្ងៃនេះដែរ ស្ថានទូតវៀតណាម ប្រចាំនៅថៃបានរៀបចំ ពិធី រំលឹកខួប
អនុស្សាវរីយ៍ បុណ្យជាតិ លើកទី ៦៧  ថ្ងៃទី ២ កញ្ញា ñ។ ចូលរួមសន្និសីទលើកនេះ
មានដំណាង របស់ប្រទេស ថៃ រុស្ស៊ី ឥណ្ឌា និងបណ្ដាប្រទេសអាស៊ាននានាមិត្តភ័ក្ត
អន្តរជាតិ រួមជាមួយប្រជាជនវៀតណាម កម្មាភិបាលវៀតណាមប្រចាំនៅថៃ ។ បណ្ដា
ភ្ញៀវ មិត្តភ័ក្តអន្តរជាតិនេះ បានអបអរសាទរ បុណ្យជាតិវៀតណាម នឹងបន្តរួមវិភាគ
ទានជាងនេះទៀត ក្នុងខឿនសន្តិភាព ស្ថិករភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់ និងលើ
ពិភពលោក៕ 




ប្រតិកម្មទៅវិញ

ផ្សេងៗ